កីឡា
IOC បើកទ្វារជំហរសម្រាប់អត្តពលិករុស្ស៊ី ចូលរួមអូឡាំពិកឆ្នាំ២០២៤
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានឲ្យដឹងកាលពីថ្ងៃសុក្រជុំវិញការចូលរួមរបស់អត្តពលិករុស្ស៊ី ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង មិនទាន់ត្រូវបានគេធ្វើឡើងនៅឡើយទេ ប៉ុន្តែបានណែនាំថា ពួកគេអាចចូលរួមដោយគ្មានការប្រើប្រាស់ទង់ជាតិ និងនៅក្រោមលក្ខខណ្ឌជាក់លាក់។

ថ្លែងពេលដំណើរទស្សនកិច្ចទៅភូមិអូឡាំពិក ក្នុងរដ្ឋធានីរបស់ប្រទេសបារាំង លោក Bach បាននិយាយថា ៖«យើងមិនបានពិភាក្សាអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៅទីក្រុងប៉ារីស ដែលបានបញ្ចប់នៅថ្ងៃនេះទេ»។
លោកបានពន្យល់ថា កិច្ចប្រជុំកំពូលអូឡាំពិកជាមួយ ភាគីពាក់ព័ន្ធនឹង IOC ទាំងអស់នឹងប្រព្រឹត្តទៅនៅទីក្រុង Lausanne ក្នុងរយៈពេល៣ថ្ងៃទៀត។ លោកបន្តថា ៖«យើងនឹងសិក្សាពីស្ថានភាពភូមិសាស្ត្រនយោបាយ និងឥទ្ធិពលរបស់វាទៅលើកីឡា»។

លោកបានបន្ថែមថា ៖«យើងនឹងពិចារណាលើការសម្រេចចិត្តថ្មីៗរបស់អង្គការសហប្រជាជាតិលើករណីនេះ ដែលអំពាវនាវឱ្យមានបទឈប់បាញ់របស់អូឡាំពិក និងគាំទ្រវិធីសាស្រ្តរបស់ IOC»។
IOC គឺពេញចិត្តចំពោះការចូលរួមរបស់អត្តពលិករុស្ស៊ី ដែលមិនបានគាំទ្រចំពោះការលុកលុយរបស់អ៊ុយក្រែន ដែលមិនមាននៅក្នុងជួរកងទ័ព និងមានឆន្ទៈក្នុងការប្រកួតប្រជែងក្រោមទង់ជាតិអព្យាក្រឹត។

លោក Bach បានសង្គត់ធ្ងន់ថា អាស្រ័យលើអ្វីដែលបានឮនៅក្នុងកិច្ចប្រជុំកំពូលអូឡាំពិកនេះ ក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC នឹងធ្វើការសម្រេចចិត្តក្នុងប៉ុន្មានខែខាងមុខនេះ ដែលមានន័យថានៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅក្នុងខែមីនា៕
ប្រែសម្រួល៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


