ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បង្ហាញបញ្ជីរាយឈ្មោះអាវុធ ដែលខ្លួនចង់បានពីលោកខាងលិច
តាមការចុះផ្សាយរបស់រ៉យទ័រ, យោធាអ៊ុយក្រែន បានបង្ហាញបញ្ជីនៃអាវុធ ដែលខ្លួនសង្ឃឹមថានឹងទទួលបានពីទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលក្នុងនោះ រួមមានទាំងអាវុធថ្មីៗជាច្រើនប្រភេទ ដែលអាមេរិកមិនធ្លាប់ផ្តល់ឲ្យផងដែរ។

បុគ្គលិកក្រសួងការពារជាតិអ៊ុយក្រែន បានប្រគល់បញ្ជីអាវុធដែលកងកម្លាំងការពារជាតិអ៊ុយក្រែនចង់បានបំផុត ក្នុងអំឡុងកិច្ចប្រជុំបិទទ្វារជាមួយមន្ត្រី និងនាយកប្រតិបត្តិក្រុមហ៊ុនអាវុធនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃពុធទី៦ខែធ្នូ ហើយក្រោយមក ច្បាប់ចម្លងនោះ ក៏បានទៅដល់ដៃរ៉យទ័រ។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ជីនេះក៏បូកបញ្ចូលទាំងអាវុធដែលទីក្រុងកៀវ ចង់បានពីមុនផងដែរដូចជាគ្រាប់កាំភ្លើងធំ ១៥៥មិល្លីម៉ែត្រ, យន្តហោះចម្បាំង F-16 និងមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយជាដើម។ ដោយឡែក ចំពោះសព្វាវុធដែលអ៊ុយក្រែនចង់បានថ្មីៗទៀត មានដូចជា យន្តហោះចម្បាំង F-18 Hornet, យន្តហោះដឹកជញ្ជូន C-130J Super Hercules, កាំភ្លើងបាញ់ឧទ្ធម្ភាគចក្រពីរប្រភេទផ្សេងគ្នា និងសូម្បីតែប្រព័ន្ធការពារដែនអាកាស Terminal High Altitude Area Defense (THAAD) ដែលមានតម្លៃថ្លៃ។

ដោយបម្រើការឲ្យសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ, ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស THAAD គឺរចនាឡើង ដើម្បីបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយខ្លី និងមធ្យម ហើយត្រូវបានដាក់ពង្រាយទៅកាន់ទឹកដីរបស់ដៃគូអាមេរិកមួយចំនួន រួមទាំងអ៊ីស្រាអែល កូរ៉េខាងត្បូង និងរូម៉ានីផងដែរ។ ថ្វីបើគេមើលឃើញថា អាវុធនេះមិនសូវប្រើប្រាស់នៅក្នុងសមរភូមិចាប់តាំងពីវាបង្កើតឡើងក៏ដោយ តែគេគិតថា វាមានរយៈចម្ងាយប្រតិបត្តិការរហូតដល់២០០គីឡូម៉ែត្រ។
ការទាមទាររបស់ទីក្រុងកៀវ កើតឡើងចំពេលសំណើរបស់សេតវិមាន ទៅកាន់ព្រឹទ្ធសភាដែលរួមបញ្ចូលថវិកាជាង ៦០ ពាន់លានដុល្លារសម្រាប់ជួយដល់អ៊ុយក្រែន ត្រូវរងបរាជ័យកាលពីថ្ងៃពុធ ដោយមិនទទួលបានសំឡេងគាំទ្រចាំបាច់ចំនួន ៦០ នោះទេ។

ការបោះឆ្នោតចុងក្រោយបានទទួលសំឡេងគាំទ្រត្រឹម ៤៩ និងប្រឆាំងរហូតដល់ ៥១ សំឡេង ខណៈព្រឹទ្ធសមាជិកឯករាជ្យលោក Bernie Sanders ដែលតែងតែបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យនោះ ស្រាប់តែពេលនេះ បានចូលរួមជាមួយគណបក្សសាធារណរដ្ឋទៅវិញ ។ ចំណែកមេដឹកនាំសំឡេងភាគច្រើនលោក Chuck Schumer ដែលជាអ្នកប្រជាធិបតេយ្យនៅញូវយ៉ក ក៏បោះឆ្នោតប្រឆាំងដែរ។
សហរដ្ឋអាមេរិកបានបញ្ជូនជំនួយជាង ១០០ ពាន់លានដុល្លារដល់ទីក្រុងកៀវ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ រួមទាំងអាវុធ គ្រាប់រំសេវ ការផ្គត់ផ្គង់នានា ក៏ដូចជាសាច់ប្រាក់ ដើម្បីជំរុញរូបិយប័ណ្ណអ៊ុយក្រែន ក៏ដូចជាផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់ខែដល់មន្ត្រីរដ្ឋផងដែរ ។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានអះអាងកាលពីថ្ងៃអង្គារថា អ៊ុយក្រែននឹងចាញ់សង្គ្រាម បើគ្មានមូលនិធិបន្ថែម ហើយនេះនឹងក្លាយជាកំហុសទាំងស្រុងរបស់ទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ព្រឹទ្ធសភាអាមេរិក រារាំងការផ្តល់មូលនិធិ ជួយដល់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


