ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន មិនស្នើសុំការលើកលែងទោសបន្ថែមពីព្រះមហាក្សត្រឡើយ
យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃលោក Thawee Sodsong បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលនៅសល់ទោសទាន់ ១ ឆ្នាំទៀតនោះ មិនបានស្នើសុំការលើកលែងទោសលើកទី ២ ពីព្រះមហាក្សត្រឡើយ ។

លោកឧត្តមសេនីយ៍ Thawee បាននិយាយកាលពីថ្ងៃពុធថា ទាំងលោក ថាក់ស៊ីន និងក្រុមគ្រួសាររបស់គាត់មិនបានស្វែងរកសុំការលើកលែងទោសលើកទី ២ ពីព្រះមហាក្សត្រនោះទេ ចាប់តាំងពីព្រះអង្គម្ចាស់ មហាវ៉ាជីរ៉ា ឡុងកន ប្រោសព្រះរាជទានកាត់បន្ថយទោសដាក់ពន្ធនាគារលើលោក ថាក់ស៊ីន ពីរយៈពេល ៨ ឆ្នាំមកត្រឹម ១ ឆ្នាំ ។
លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានវ័យ ៧៤ ឆ្នាំ បានវិលត្រឡប់ចូលមកប្រទេសថៃវិញកាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីរស់នៅនិរទេសអស់រយៈពេល ១៥ ឆ្នាំ ហើយនៅថ្ងៃដដែលនោះ តុលាការកំពូលក៏បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី ។

ប៉ុន្តែភ្លាមៗនោះលោក ថាក់ស៊ីន ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារក្រុងបាងកកទៅកាន់មន្ទីរពេទ្យប៉ូលិសទាំងកណ្ដាលយប់ ដោយសារតែលោកមានអាការតឹងទ្រូង និងគេងមិនលក់ ខណៈក្រោយការពិនិត្យរូចហើយ មន្ត្រីពេទ្យបានរកឃើញថា លោក ថាក់ស៊ីន មានជំងឺលើសឈាម ដោយតម្រូវឲ្យមន្ត្រីពន្ធនាគារធ្វើការតាមដានសុខភាពរបស់លោកយ៉ាងដិតដល់ ក្នុងអំឡុងពេលសម្រាកព្យាបាល ។
គួរបញ្ជាក់ថា ក្រៅពីជំងឺលើសឈាម អតីតនាយករដ្ឋមន្ត្រីថៃរូបនេះនៅមានជំងឺចំនួន ៣ មុខផ្សេងទៀតដូចជា ជំងឺសរសៃឈាមបេះដូង, ជំងឺសួតធ្ងន់ធ្ងរ ដោយសារតែឆ្លងកូវីដ ១៩ និងជំងឺឆ្អឹងខ្នង ខណៈរហូតមកដល់ពេលនេះនាយកដ្ឋានអប់រំកែប្រែកំពុងសួរនាំក្រុមគ្រូពេទ្យថាតើនឹងបន្តអនុញ្ញាឲ្យលោក ថាក់ស៊ីន សម្រាកនៅខាងក្រៅពន្ធនាគាររយៈពេល ១២០ ថ្ងៃទៀតឬក៏យ៉ាង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ផ្សារទំនើបម៉ាក្រូរបស់ ថៃ ចេញបកស្រាយពីការចោទប្រកាន់ថា ទិញសាច់ ជ្រូកបង្កកគេចពន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


