ជីវិតកម្សាន្ដ
អតីតអ្នកប្រដាល់ថៃ Somrak បដិសេធរំលោភក្មេងអាយុ១៧ឆ្នាំ និងទម្លាយថា លោកលែងលះភរិយា
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ អតីតអ្នកប្រដាល់ថៃលោក Somrak Kamsing បានប្រកាសរកមេធាវីប្រឆាំងនឹងការចោទប្រកាន់ពីបទរំលោភក្មេងស្រីអាយុ១៧ឆ្នាំ និងសារភាពថាលោកបានត្រឹមឱបថើបជនរងគ្រោះ តែមិនបានប្រព្រឹត្តអំពើអសីលធម៌ណាមួយទេ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី0៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទីយប់ ដោយជនរងគ្រោះមានអាយុ១៧ឆ្នាំ បានរាយការណ៍ទៅកាន់ស្ថានីយ៍ប៉ូលិស Mueang Khon Kaen ប្ដឹងទៅលើអតីតអ្នកប្រដាល់ដ៏ល្បីមួយរូបជាឪពុកតារាសម្ដែង Best Rakwanee ហើយចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ និងប្រព្រឹត្តអំពើមិនសមរម្យនៅសណ្ឋាគារមួយក្នុងក្រុងខនកែន។
ក្រោយមក Somrak បានបើកចំហអំពីករណីដែលបានកើតឡើង។ គាត់បានដឹងដំណឹងនេះរួចហើយ និងបានចាត់តាំងមេធាវីដើម្បីអនុវត្តនីតិវិធីច្បាប់។ ក្នុងនោះលោកថែមទាំងបញ្ចាក់ពីភាពស្អាតស្អំរបស់ខ្លួនថា “ខ្ញុំមិនបានប្រព្រឹត្តករណីរំលោភទេ! ដោយកិត្តិយសជាបុរសនិងអតីតម្ចាស់មេដាយមាសអូឡាំពិក ពិតជាគ្មានវិធីធ្វើដូច្នោះទេ។ តែពួកយើងពិតជាមានបានអាក្រាតកាយ ឱបនិងថើប ប៉ុន្តែខ្ញុំសូមបដិសេធមិនបានដេកជាមួយគ្នា។ ខ្លួនខ្ញុំផ្ទាល់មិនចង់និយាយច្រើនទេទុកឲ្យដំណើរការតាមច្បាប់និងភស្តុតាងដែលមានស្រាប់”។
ទន្ទឹមនោះទៀតសោត អតីតម្ចាស់មេដាយមាសកីឡាប្រដាល់ស្ម័គ្រចិត្តអូឡាំពិកឆ្នាំ ១៩៩៦ រូបនេះ បានទម្លាយពីស្ថានភាពគ្រួសាររបស់លោកថា តាមពិតទៅលោកបានស៊ីញ៉េលែងលះជាមួយភរិយាកាលពីជាងពីរខែមុនមកម៉្លេះ។ ប៉ុន្តែចំពោះមូលហេតុដែលលែងលះ មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ។

ទោះយ៉ាងណាក៏ដោយ ករណីមួយនេះបានក្លាយជារឿងកំពុងតែកក្រើកនៅក្នុងប្រទេសថៃ ហើយក៏បានក្លាយជារឿងដែលមនុស្សជាច្រើនចាប់អារម្មណ៍ និងតាមដានខ្លាំង។ ចំណែកក្រុមស៊ើបអង្កេតមួយ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ដើម្បីប្រមូលព័ត៌មានពីកាមេរ៉ា CCTV ត្រៀមរៀបចំរបាយការណ៍ស៊ើបអង្កេតប្រមូលភស្តុតាងបន្ថែមទៀតផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ស្នេហា៤ឆ្នាំរបស់ Cheer និងមិត្តប្រុសហៃសូ ពេលនេះបន្សល់ទុកត្រឹមមិត្តភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


