KPT+
៥ យ៉ាង ជួយកូនៗឲ្យចេះដោះស្រាយសម្ពាធនៅសាលារៀន
សម្ពាធរបស់កូនៗ ជាបញ្ហាធំមួយ ដែលឪពុកម្ដាយសម័យឌីជីថលគួរប្រុងប្រយ័ត្ន ព្រោះកុមារតូចៗងាយរងហានិភ័យខ្ពស់។ ភាពព្រងើយយូរៗទៅ អាចខូចបង់ដល់អនាគតពួកគេបានទាំងស្រុង។
នេះជាគម្រូ ៥ យ៉ាងជួយកូនៗឲ្យចេះដោះស្រាយបញ្ហានៅសាលារៀន ពេលពួកគេចូលរៀន ៖

១. គ្រប់គ្រងការថប់បារម្ភផ្ទាល់ខ្លួនជាមុនសិន
ឪពុកម្ដាយដែលមានអារម្មណ៍ធុញថប់ រមែងមានទំនោរធ្វើឲ្យកូនៗមានអារម្មណ៍ថប់បារម្ភទៅជាមួយដែរ។ ក្នុងនាមជាឪពុកម្ដាយ អ្នកគួររៀនគ្រប់គ្រងខ្លួនឯងជាមុនសិន ទើបអាចធ្វើជាគម្រូសម្រាប់កូនៗបាន។
២. ព្យាយាមយល់អារម្មណ៍កូន

ឪពុកម្ដាយមួយចំនួនយល់តែអារម្មណ៍ខ្លួនឯង ជាជាងគិតដល់កូន ថាពួកគេគិតអី? ចង់បានអី ឬត្រូវការអី? សូមស្វែងយល់ជាមួយកូនថា តើពួកគេមានអារម្មណ៍យ៉ាងណាដែរ? ចៀសវាងការសន្និដ្ឋានថា ពួកគេគ្មានការថប់បារម្ភឬព្រួយបារម្ភតិចតួច។
អាចព្យាយាមនិយាយជាមួយកូនថា “មនុស្សជាច្រើនអាចតែងមានថប់បារម្ភ រំភើប ភ័យជាដើម អំពីឆ្នាំសិក្សារបស់ខ្លួន។ តើកូនមានអារម្មណ៍យ៉ាងណា? ”
ចៀសវាងអ្វីដែលបង្ហាញថា ពួកគេមិនគួរមានអារម្មណ៍បែបនោះ ឬអារម្មណ៍របស់ពួកគេមិនសំខាន់។ល។
៣. កុំបណ្ដោយឱ្យគេឯកា

រឿងសំខាន់មួយ ដែលប៉ាម៉ាក់ត្រូវធ្វើដាច់ខាត គឺកុំបណ្ដោយឱ្យកូនទទួលអារម្មណ៍ឯកា ទាំងដែលពួកគេមិនកំព្រាផង។
គាំទ្រពួកគេ ហើយនៅក្បែរបំពេញសេចក្ដីត្រូវការ ព្រមទាំងលើកទឹកចិត្ត និយាយល្អៗ និងចំណាយពេលពេលឱ្យពួូកគេឱ្យបានច្រើនតាមដែលអាចធ្វើបាន។ មនុស្សជាច្រើនមិនថាក្មេងឬចាស់ សុទ្ធតែមានអារម្មណ៍ឯកោនៅពេលណាមួយដែលមនុស្សក្បែរខ្លួនមិនខ្វល់ខ្វាយ។
៤. បង្កើតផែនការជួយគាំទ្រកូន
មិនថាកូនរបស់យើងធ្លាប់មានកង្វល់ពីមុនឬអត់ទេ តែជាការសំខាន់ណាស់ដែលត្រូវរៀបផែនការជួយពួកគេបន្ថែម។
សកម្មភាពមួយចំនួនដូចជា ធ្វើសមាធិ ធ្វើកំណត់ហេតុ ឬនិយាយនៅពេលព្រឹកនិងក្រោយពេលចេញពីសាលារៀនជាមួយពួកគេ ដើម្បីឱ្យវាក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់កូនៗ។ ទម្លាប់ទាំងនេះក៏ជាចំណែកមួយជួយឱ្យកូនរបស់អ្នក ចេះប្រើវានៅសាលាផងដែរ។
៥. បង្ហាញការអត់ធ្មត់

ប៉ាម៉ាក់គ្រប់គ្នាតែងមានការថប់បារម្ភ ហើយជួនកាលឆាប់ខឹង អារម្មណ៍ឯកោ ក៏ដូចជាធុញទ្រាន់នឹងទំនាក់ទំនងជាមួយមនុស្សដែលនៅជុំវិញខ្លួន និងសូម្បីតែកូនៗ។
ទោះយ៉ាងណា ធ្វើជាប៉ាម៉ាក់គេត្រូវរំលឹកខ្លួនឯងថា អ្នកជាគម្រូ និងជាបង្គោលសម្រាប់គ្រួសារ ក៏ជាអ្នកទទួលខុសត្រូវជីវិតពួកគេផងដែរ។ ដូច្នេះសូមបង្ហាញខ្លួនឯងនូវក្ដីមេត្តាករុណា និងការអត់ធ្មត់ ដើម្បីជាគម្រូល្អដល់កូនអ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ yourtango
ចុចអាន៖ អ្នកវិទ្យាសាស្ត្របកស្រាយអាថ៌កំបាំងក្នុងការរស់នៅមានសុភមង្គលពេលវ័យចំណាស់
ចុចអាន៖ ចិញ្ចឹមកូនតឹងរ៉ឹងពេក អាចជាមូលហេតុនាំឲ្យកូនចេះប្រើហិង្សា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


