ព័ត៌មានជាតិ
គិតត្រឹមព្រឹកនេះមានមន្ត្រីជាន់ខ្ពស់ចំនួន៣៩នាក់ហើយទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩នៅពេទ្យព្រះអង្គឌួង
លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងនៅមុននេះបន្តិចថា គិតត្រឹមម៉ោងនេះមានមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើចំនួន៣៩នាក់ហើយបានអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងនោះអ្នកចាក់ចំនួន៣០នាក់ និង៩នាក់ទៀតមិនអាចចាក់បានដោយសារមានបញ្ហាសុខភាព។
លោកសាស្ត្រាចារ្យបានបន្តថា តាមគម្រោងមន្ទីរពេទ្យគ្រោងចាក់ចំនួន៨៤នាក់ក្នុងនោះពេលព្រឹកចំនួន៤៤នាក់ និងពេលរសៀលចំនួន៤០នាក់។ ប៉ុន្តែព្រឹកនេះអវត្តមាន៥នាក់។

លោកសាស្ត្រាចារ្យបានបន្តទៀតថា ក្នុងការចាក់វ៉ាក់សាំងនេះ ពួកគាត់ត្រូវចំណាយពេល៤០នាទីដូចជាការចុះឈ្មោះ សម្ភាសន៍មុននឹងចាក់វ៉ាក់សាំងនិងពេលចាក់រួចគាត់ត្រូវសម្រាក៣០នាទីនៅបន្ទប់រង់ចាំ ដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាពខ្លាចបើមិនមានបញ្ហាអ្វីទេ ទើបគ្រូពេទ្យអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញបានដោយភ្ជាប់ជាមួយបណ្ណសុខភាពសម្រាប់មកចាក់ជាលើកទី២បន្តទៀត។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំមន្ទីរពេទ្យធំៗចំនួន៤សម្រាប់ចាក់វ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១ ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែតដែលអាចទំនាក់ទំនងលោកសាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥៩៥៤សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ

ឬមានឋានៈស្មើ។មន្ទីរពេទ្យព្រះអង្គឌួងទាក់ទងលោកសាស្ត្រាចារ្យ លូ លីឃាង ០៧៦៨៨៣ ៧៨៧៨សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាក់ទងលោកសាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងមន្ទីរពេទ្យកុមារជាតិធ្វើទំនាក់ទំនងមកលោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ដែលមានលេខទូរស័ព្ទ០១១ ៨១១ ១៣២ សម្រាប់អ្នកសារព័ត៌មាន៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


