ព័ត៌មានអន្ដរជាតិ
អ្នកទេសចរមកពីមជ្ឈិមបូព៌ាសម្រុកកក់បន្ទប់សណ្ឋាគារទៅលេងកម្សាន្តនៅ រុស្ស៊ី
បើយោងតាមទីភ្នាក់ងារព័ត៌មានទេសចរណ៍រុស្ស៊ី RTN បានចុះផ្សាយកាលពីថ្ងៃអង្គារថា នៅក្នុងរដូវរងាឆ្នាំនេះ អ្នកទេសចរនៅមជ្ឈិមបូព៌ាបានសម្រុកកក់បន្ទប់សណ្ឋាគារច្រើនជាងគេក្នុងចំណោមជនបរទេសទាំងអស់ដែលធ្វើដំណើរទៅកម្សាន្តនៅប្រទេសរុស្ស៊ី ។

អ្នកធ្វើដំណើរមកពីអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត តួកគី គុយវ៉ែត អូម៉ង់ និងបណ្តាប្រទេសមជ្ឈិមបូព៌ាផ្សេងទៀតបានកក់សណ្ឋាគារច្រើនបំផុត ពោលស្មើនឹង ៣៨ ភាគរយនៃអ្នកទេសចរទាំងអស់ដែលទៅលេងកម្សាន្តនៅប្រទេសរុស្ស៊ី ខណៈដែលឆ្នាំមុនមានត្រឹមតែ ២៣ ភាគរយប៉ុណ្ណោះ ។
សម្រាប់ភ្ញៀវទេសចរអ៊ឺរ៉ុប ដែលធ្វើការកក់បន្ទប់សណ្ឋាគារទៅលេងរុស្ស៊ី មានត្រឹមតែ ១ ភាគ ៤ ប៉ុណ្ណោះនៅក្នុងរដូវរងាឆ្នាំនេះ ពោលធ្លាក់ចុះចំនួន ៣២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

ដោយឡែក អ្នកធ្វើដំណើរមកពីបណ្តាប្រទេសនៅអាស៊ីដែលធ្វើដំណើរកម្សាន្តទៅកាន់រុស្ស៊ី រួមមានថៃ ឥណ្ឌា និងចិន មានចំនួន ១៩ ភាគរយនៅ ខណៈអ្នកទេសចរមកពីបណ្តាប្រទេស Commonwealth ដែលជាអតីតទឹកដីក្រោមអាណានិគមអង់គ្លេសមាន ១០ ភាគរយ ។
ចំពោះទីក្រុងដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្តនៅរុស្ស៊ីនោះ គឺនៅតែជាទីក្រុងមូស្គូដែលមានការកក់បន្ទប់ស្នាក់នៅដល់ ៦០ ភាគរយ បន្ទាប់មកគឺទីក្រុង St. Petersburg មាន ១៨ ភាគរយ ។
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Xinhua
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


