Connect with us

សន្តិសុខសង្គម

Update៖ អគ្គិភ័យឆេះរោងចក្រផលិតអំពូលនៅខណ្ឌពោធិ៍សែនជ័យ ប្រើរថយន្ដពន្លត់ជិត២០​គ្រឿង

បានផុស

នៅ

រោងចក្រផលិតអំពូលភ្លេីងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិកប់គង សង្កាត់ ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ។

តាមរបាយការណ៍សមត្ថកិច្ច រោងចក្រខាងលេីមានយីហោ ជរ័ធីប្រាយធីង ផលិតអំពូលភ្លេីង មានថៅកែជាជនជាតិចិន និងជាប្រភេទសំណង់ប្រក់សង្ក័សី ទំហំបណ្តោយ៣០ម៉ែត្រ ទទឹង២០ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពដដែលបានឱ្យដឹងទៀតថា នៅមុនពេលកេីតហេតុរោងចក្រនេះមិនមានកម្មករធ្វើការនោះទេ គឺថ្ងៃសំរាក។ លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្រោយនៃអគារ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានទាក់ទងទៅជំនាញមន្ត្រីបង្ការ និងពន្លត់អគ្គិភ័យដេីម្បីមកអន្តរាគមន៍ដោយរថយន្តការិយាល័យពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន១៩គ្រឿង។ រថយន្តអគ្គិភយ័របស់ អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៣គ្រឿង។ រថយន្តអគ្គិភ័យរបស់ទីក្រុងជ្រោយចង្វា ចំនួន៥គ្រឿង
រថយន្ត​អគ្គិភយ័កាណាឌីយ៉ា 1គ្រឿង។

អគ្គិភ័យត្រូវបានគ្រប់គងបានទាំងស្រុងនៅវេលាម៉ោង១៩និង៣០ នាទីថ្ងៃខែដដែល ដោយមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ។ ចំណែកមូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម