ជីវិតកម្សាន្ដ
ម្ចាស់បទ “បណ្ដាំទួលស្លែង” អុិន សុផារ៉ា ធ្លាក់ខ្លួនយ៉ាងកម្សត់ដើររើសអេតចាយចិញ្ចឹមជីវិត
ទស្សនិកជន និងមហាជនដែលធ្លាប់ស្គាល់បានស្តាប់ចម្រៀងបទ “បណ្ដាំទួលស្លែង” ច្រៀងដោយតារាចម្រៀងជើងចាស់ទស្សវត្ស៨០ លោក អុិន សុផារ៉ា បានសម្តែងការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់មានព័ត៌មានថា បច្ចុប្បន្នលោកកំពុងធ្លាក់ខ្លួនយ៉ាងកម្សត់រស់នៅក្នុងបន្ទប់ជួលតូច ខណ:ភរិយាធ្វេីការជាអ្នកអនាម័យក្នុងភោជនីយដ្ឋានផងនោះ។

ម្ចាស់បទ “បណ្ដាំទួលស្លែង” លោក អុិន សុផារ៉ា កាលអំឡុងឆ្នាំ១៩៧៩-១៩៨០ លោកបានសាងកេរ្តិ៍ឈ្មោះល្បីតាមរយ:បទចម្រៀងមួយចំនួនព្រមទាំងការនិពន្ធបទចម្រៀងផងដែរ។ ប៉ុន្តែក្រោយសាបព្រោះកេរ្តិ៍ឈ្មោះល្បីបានមួយរយ:ស្រាប់តែតារាចម្រៀងជើងចាស់រូបនេះបានឃ្លាតឆ្ងាយពីវិថីសិល្ប:មួយរយ:ធំដោយមិននឹកស្មានថា លោកធ្លាក់ខ្លួនកម្សត់ដើររើសអេតចាយដើម្បីចិញ្ចឹមក្រពះនោះឡើយ។

យ៉ាងណានៅលើបណ្តាញសង្គមកាលពីថ្មីៗកន្លងមកនេះ មានកាបង្ហោះចែករំលែកយ៉ាងភ្ញាក់ផ្អើលពីទិដ្ឋភាពកន្លែងរស់នៅរបស់លោក អុិន សុផារ៉ា ដោយបង្ហាញនូវភាពកម្សត់ដោយបានលើកឡើងថា ជីវិតពិតដ៏សែនកំសត់របស់តារាចម្រៀងជេីងចាស់លោក អុិន សុផារ៉ា ម្ចាស់បទ “បណ្ដាំទួលស្លែង” ច្រៀងនិងនិពន្ធលោក អុិន សុផារ៉ា កាលពីឆ្នាំ១៩៧៩ ឬឆ្នាំ១៩៨០ជាង។
តាមរយ:ដំណឹងនេះបានធ្វើឲ្យទស្សនិកជនមួយចំនួនពិសេសបងប្អូនដែលធ្លាប់បានស្គាល់ និងស្តាប់បទចម្រៀងរបស់លោក អុិន សុផារ៉ា មានក្តីក្តុកក្តួល និងអាណិតដល់តារាចម្រៀងជើងចាស់រូបនេះជាខ្លាំង។ ខណ:មានទស្សនិកជនខ្លះក៏បានស្នើសុំឲ្យមានការជួយឧត្ថម្ភដល់ជីវភាពប្រចាំថ្ងៃគាត់ផងដែរ។

ដោយឡែកនៅក្នុងកិច្ចសម្ភាសន៍មួយលោក អុិន សុផារ៉ា បានបញ្ជាក់ដែរថា សព្វថ្ងៃសម្រាប់រូបលោកគឺប្រកបរបរដើររើសអេតចាយ និងថែសួនឲ្យគេ។ ចំណែកភរិយាគឺលាងចានអោយគេតាមភោជនីយដ្ឋានដើម្បីបានកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃដូចជាការបង់ថ្លៃទឹកភ្លើង និងថ្លៃបន្ទប់ជួលជាដើម។

លោកបានបន្ថែមថា បច្ចុប្បន្នលោកបានធ្លាក់ខ្លួនមកជួលបន្ទប់ស្នាក់នៅ គឺស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំ ពេញខណ:ពេលនេះលោកក៏មានវ័យកាន់តែជរាហើយកំពុងមានជំងឺប្រចាំកាយ គឺលើសឈាមទៀតផង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


