ព័ត៌មានជាតិ
យុវជន ១៣០០ នាក់ បានចុះឈ្មោះចូលរៀនជំនាញ ខណៈវិទ្យាស្ថាន NPIC ត្រៀមរួចរាល់
ចាប់ពីថ្ងៃដាក់ឱ្យអនុវត្តជាផ្លូវការ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទទួលបានយុវជនក្រីក្រមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈចំនួន ១៣០០នាក់។

លោក ប៊ុន ភារិន នាយក វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងថា ចំនួនដ៏ច្រើននេះគឺជាទំនួលខុសត្រូវមួយបន្ថែមទៀតរបស់វិទ្យាស្ថាន ដើម្បីដើរស្របទៅនឹងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ។ ដោយឡែកវិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេចលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ។

លោក ប៊ុន ភារិន បន្តថា៖ “សិស្សដែលរៀនវគ្ពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅទីនេះ រៀនទាំងសៅរ៍ ទាំងអាទិត្យ ដោយឡែកយើងឃើញហើយ វិន័យតឹងរឹងណាស់នៅទីនេះ គឺដើម្បីពង្រឹងសមត្ថភាព និងវិន័យសិស្ស។ វិទ្យាស្ថានជាពហុបច្ចេកទេស គឺជាកន្លែងបណ្តុះបណ្តាលមួយដ៏សំខាន់នាពេលបច្ចុប្បន្ន សិស្សដែលបញ្ជប់ការសិក្សានៅទីនេះមានឱកាសការងារល្អ និងមានសមត្ថិភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការការងារនៅកម្ពុជាបច្ចប្បន្ន”។

លោក ប៊ុន ភារិន បន្ថែមថា នៅពេលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយមានគុណភាព សិស្សមានការងារធ្វើល្អ ប្រាក់ចំណូលសមរម្យ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាជំនាញ នោះសង្គមជាតិក៏រីកចំរើន សេដ្ឋកិច្ចល្អ ទៅមុខ។ ដូច្នេះ ទើបវិទ្យាស្ថានខិតខំដើរតួរនាទីសំខាន់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ពុំមែនជាស្ថាប័នរកប្រាក់ចំនូលនោះទេ ដូច្នេះគោលដៅតែមួយគត់គឺ ផ្តោតលើគុណភាពបណ្តុះបណ្តាល។

បើតាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីថ្ងៃទី១៥ ខែធ្នូ ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានយុវជនប្រមាណ ១៣ ៥៨៧ នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។ ចាប់តាំងពីថ្ងៃនៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ក្រសួងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារថ្នាក់ក្រសួងចុះមូលដ្ឋានធ្វើយ៉ាងណាកៀងគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល។

គូរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់៕

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច