ព័ត៌មានអន្ដរជាតិ
ថៃ រឹបអូសកូនជ្រូកបង្កកគេចពន្ធ ជាង១០តោន ដែលបម្រុងយកទៅខ្វៃឬអាំងលក់លើទីផ្សារ
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍, កាលពីថ្ងៃសុក្រទី២២ខែធ្នូ ក្រុមមន្ត្រីបសុសត្វនិងប៉ូលិសថៃ បានរឹបអូសកូនជ្រូកបង្កកខុសច្បាប់ជាង១០តោន ក្នុងប្រតិបត្តិការនៅស្រុក Photharam នៃខេត្ត Ratchaburi ខណៈកូនជ្រូកទាំងនេះត្រូវបានគេដឹងថា បម្រុងយកទៅចែកចាយលើទីផ្សារ ដើម្បីខ្វៃឬអាំងលក់។
ការឆ្មក់ចូល ធ្វើឡើងបន្ទាប់ពីអ្នកស្រុកដាក់ពាក្យបណ្ដឹង ដោយចោទថា កូនជ្រូកគេចពន្ធក្នុងចំនួនដ៏ច្រើន ត្រូវបានរក្សាទុកក្នុងផ្ទះមួយ នៅឃុំ Ban Sing។
ក្នុងប្រតិបត្តិការឆែកឆេរ អាជ្ញាធរបានរកឃើញកូនជ្រូកក្លាសេ ១០.៥ តោន សរុបមានតម្លៃ១.៣លានបាត ហើយម្ចាស់ផ្ទះមិនមានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃកូនជ្រូកទាំងនោះ ឬលិខិតអនុញ្ញាតសម្រាប់ការសម្លាប់និងលក់ទេ។
ការរឹបអូសនេះកើតឡើងពីរសប្តាហ៍ បន្ទាប់ពីផ្សារទំនើបម៉ាក្រូរបស់ ថៃ ចេញមុខបកស្រាយ និងពន្យល់ទៅដល់នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ទាក់ទិននឹងរបាយការណ៍ដែលចោទថា ខ្លួនបានទិញសាច់ជ្រូកបង្កកគេចពន្ធពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd.។
ផ្សារទំនើបម៉ាក្រូ ដែលដំណើរការដោយក្រុមហ៊ុន CP Extra Plc បានចេញសេចក្ដីថ្លែងការណ៍ ថា “ក្រុមហ៊ុនសូមបដិសេធរាល់ការចោទប្រកាន់។ ផ្សារទំនើបម៉ាក្រូ បានបញ្ឈប់ការបញ្ជាទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. តាំងពីពាក់កណ្ដាលឆ្នាំ ២០២២ មកម្ល៉េះ ដោយសារតែដឹងថា ផលិតផលទាំងនោះមិនបានបំពេញតាមស្ដង់ដាអនាម័យ និងគុណភាពរបស់ក្រុមហ៊ុន” ។
សេចក្តីថ្លែងការណ៍បន្តថា ផ្សារទំនើបម៉ាក្រូ ក៏បញ្ឈប់ការបញ្ជាទិញថ្លើមជ្រូកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ផងដែរ ដូច្នេះរាល់ការចោទប្រកាន់ គឺជារឿងចាស់តែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានឆន្ទៈ សហការជាមួយអាជ្ញាធរដើម្បីបើកការស៊ើបអង្កេតពីប្រតិបត្តិការរត់ពន្ធសាច់ជ្រូកនេះដូចគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ផ្សារទំនើបម៉ាក្រូរបស់ ថៃ ចេញបកស្រាយពីការចោទប្រកាន់ថា ទិញសាច់ជ្រូកបង្កកគេចពន្ធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
សេចក្ដីជូនដំណឹង១ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ