ជីវិតកម្សាន្ដ
IG របស់ Lisa មានអ្នកតាមដានជិតដល់ ១០០ លាននាក់ ខណៈគេទាយថានាងនឹងក្លាយជាតារាឈានមុខ
ដោយមានការទន្ទឹងរង់ចាំយ៉ាងខ្លាំងពីទស្សនិកជនទូទាំងពិភពលោក ដែលគេជឿថាអ្នកតាមដានលើ Instagram របស់ Lisa សមាជិកក្រុម BLACKPINK កាន់តែកៀកដល់ទៅ ១០០ លាននាក់ក្នុងពេលឆាប់ៗនេះ ហើយនាងនឹងក្លាយជាតារាឈានមុខ។

ទោះយ៉ាងណា បឋមពីការពិនិត្យនៅលើគេហទំព័រ tucktools.com បានរកឃើញថា អ្នកតាមដាន Instagram របស់ Lisa មានចំនួន ៩៩,៩១៩,៩៥០នាក់ ហើយនៅពេលដែល IG របស់ Lisa ឈានដល់ ១០០ លាននាក់ វាអាចនឹងនាំឲ្យមានការផ្លាស់ប្តូរជាច្រើនឲ្យកាន់តែប្រសើរឡើង។ ហើយតាមការវិភាគខ្លីៗ គេបានរកឃើញដូចខាងក្រោម៖
– Lisa នឹងក្លាយជាតារា K-POP ដំបូងគេដែលមានអ្នក Follow ដល់ទៅ ១០០ លាននាក់នៅលើ Instagram។
– តម្លៃនៃការផ្សាយពាណិជ្ជកម្មនៅលើ IG អាចនឹងកើនឡើងខ្ពស់ ដែលត្រូវបានរកឃើញដំបូង Lisa រកចំណូលបាន ៥៧៥,០០០ដុល្លារអាមេរិក។
– នាងនឹងក្លាយជាការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងនៃឧស្សាហកម្មតន្ត្រីពិភពលោក។ បន្ថែមពីលើសមត្ថភាពដែលត្រូវបានទទួលយករួចហើយ ក្នុងនាមជាអ្នកដែលនឹងសរសេរជំពូកថ្មីនៅក្នុងប្រវត្តិសាស្រ្តនៃឧស្សាហកម្ម K-POP។
– ឱកាសដើម្បីបង្កើតអំណាចទន់របស់នាងនឹងកាន់តែធំ។ តាំងពីដើមមក អ្វីក៏ដោយដែលនាងបង្ហាញតែងតែក្លាយជាអ្វីដែលទស្សនិកជននិងអ្នកគាំទ្រចង់បានដូចគ្នា។
លើសពីនេះទៀតសោត គេរំពឹងថាចំនួនអ្នកតាមដាន Instagram របស់ Lisa សមាជិកក្រុម BLACKPINK អាចនឹងកើនឡើងដល់ ១០០ លាននាក់ក្នុងរយៈពេលពីរបីថ្ងៃ។ កាន់តែមានព័ត៌មានថា កុងត្រារបស់ក្រុមជាមួយផលិតកម្ម YG Entertainment កាន់តែមាន ការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើនាងលើសមុនទៀត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ុស្តិ៍លេខ៣ ត្រៀមជំរុញតារាសម្ដែងប្រុសថ្មី ឲ្យពូកែដើរតាមគន្លង Mark និង Nadech
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


