ជីវិតកម្សាន្ដ
ប៉ុស្តិ៍លេខ៣ ត្រៀមជំរុញតារាសម្ដែងប្រុសថ្មី ឲ្យពូកែដើរតាមគន្លង Mark និង Nadech
ប៉ុស្តិ៍លេខ៣ថៃបាននិងកំពុងជំរុញតារាសម្ដែងចំណូលថ្មីលោក Wu Kittiphon បន្ទាប់ពីទើបបង្ហាញខ្លួនក្នុងរឿងភាគមួយរបស់ទូរទស្សន៍ប៉ុស្តិ៍នេះដោយមានចំណងជើងថា “Tricky in Love” ក្នុងនាមជាតួឯកប្រុសនិងជាស្នាដៃបង្កើតរបស់អ្នកចាត់ការ A Supachai ។

ត្បិតថាក្នុងភាពយន្តមួយនេះជារឿងដំបូងនិងថ្មីស្រឡាងសម្រាប់លោកក្ដី ប៉ុន្តែយ៉ាងណា តារាសម្ដែងវ័យក្មេងរូបនេះហាក់ធ្វើបានយ៉ាងល្អប្រសើរ។ ដែលនេះបង្ហាញថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីទទួលបានជោគជ័យតាមគន្លងរបស់លោក Mark-Nadech ជាតារារៀមច្បងកំពុងសាងកេរ្ត៍ឈ្មោះល្បីរន្ទឺ។
លើសពីនេះថែមទៀតដែរ ងាកទៅកាន់ប៉ុស្តិ៍លេខ៣ឯណោះវិញក៏កំពុងតែជំរុះដុះខាត់នូវជំនាញបន្ថែមលើ Wu Kittiphon ខណៈដែលរឿងភាគដំបូងរបស់តួឯកប្រុសរូបបានទទួលការគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់អ្នកគាំទ្រនិងទស្សនិកជន។
សួមបញ្ចាក់ឲ្យដឹងថា Wu Kittiphon គឺជានិស្សិតបរទេសបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Washington Bothell សហរដ្ឋអាមេរិក បច្ចុប្បន្នមានអាយុ ២៥ឆ្នាំ។ បើទោះបីជាទើបប្រឡូកក្នុងវិស័យសិល្បៈថ្មីថ្មោងយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកគាំទ្រជាច្រើនជឿជាក់យ៉ាងមុតមាំថា ទៅថ្ងៃមុខ Wu Kittiphon អាចនឹងជំនួសតំណែងរបស់តារាជួរមុខ Mark និង Nadech ជាក់ជាមិនខានឡើយ៕
សូមទស្សនានូវរូបភាពខាងក្រោម៖





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីនី Pang សរសើរចំៗថា Cherry ជាតារាស្រីស្អាតពីធម្មជាតិពិតៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


