Connect with us

ជីវិតកម្សាន្ដ

ផ្លូវការ! Jennie ប្រកាសឈ្មោះក្រុមហ៊ុនផ្ទាល់ខ្លួន ក្នុងនាមជាស្ថាបនិក

បានផុស

នៅ

Jennie សមាជិកក្រុម BLACKPINK បានបញ្ជាក់ជាផ្លូវការថា នាងបានបង្កើតស្លាកយីហោផ្ទាល់ខ្លួន ដែលមានឈ្មោះថា ODDATELIER សម្រាប់សកម្មភាពផ្ទាល់ខ្លួនរបស់នាងតែប៉ុណ្ណោះ។

នៅថ្ងៃទី ២៤ ខែធ្នូនេះ (ម៉ោងនៅកូរ៉េ KST) សមាជិកក្រុម BLACKPINK បានបង្ហាញនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងថា ចាប់ពីឆ្នាំ ២០២៤ ការប្រឹងប្រែងទោលរបស់នាងនឹងត្រូវបានអនុវត្តតាមរយៈក្រុមហ៊ុន ODDATELIER (OA) ដែលជាក្រុមហ៊ុនដែលនាងបង្កើតឡើងដើម្បីបណ្តាក់ទុកក្នុងសកម្មភាពទោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនីផ្ទាល់ខ្លួន Jennie បានបញ្ចាក់យ៉ាងច្បាស់ការថា៖

សួស្តី នេះជា Jennie “ឆ្នាំនេះពោរពេញទៅដោយសមិទ្ធផលជាច្រើន ហើយខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ក្តីស្រលាញ់ដែលខ្ញុំទទួលបាន។ ខ្ញុំក៏រំភើបផងដែរចំពោះអ្វីដែលនឹងមកដល់ នៅពេលខ្ញុំចាប់ផ្តើមដំណើរទោលរបស់ខ្ញុំនៅឆ្នាំ២០២៤ ជាមួយក្រុមហ៊ុនដែលខ្ញុំបានបង្កើតឡើងហៅថា OA។ សូមបង្ហាញក្តីស្រលាញ់ជាច្រើនសម្រាប់ការចាប់ផ្តើមថ្មីរបស់ខ្ញុំជាមួយ OA ហើយជាការពិតណាស់ BLACKPINK នឹងនៅតែបន្តទៅមុខដដែល។ សូមអរគុណ!”

សូមបញ្ចាក់ដែរថា ODDATELIER ត្រូវបានសហស្ថាបនិកដោយ Jennie និងម្តាយរបស់នាងនៅក្នុងខែវិច្ឆិកាឆ្នាំនេះ ប៉ុន្តែបច្ចុប្បន្នមិនមានសិល្បករផ្សេងទៀតដែលពាក់ព័ន្ធជាមួយស្លាកសញ្ញានេះទេ ហើយគេហទំព័រផ្លូវការបានបន្តគាំងដោយសារតែមានចរាចរណ៍ខ្ពស់ជុំវិញព័ត៌មានដែលគួរឲ្យរំភើបរបស់នាង ព្រមទាំងជាអំណោយដល់អ្នកគាំទ្រទូទាំងពិភពលោកផងដែរ។

ទោះយ៉ាងណាក៏ដោយ កាលពីប៉ុន្មានសប្ដាហ៍មុន Jennie រួមជាមួយនឹងសមាជិក BLACKPINK ផ្សេងទៀតបានចុះកិច្ចសន្យាផ្តាច់មុខជាមួយផលិតកម្មយក្ស YG Entertainment សម្រាប់សកម្មភាពក្រុមប៉ុណ្ណោះ។ ស្របពេលដែល នាងទើបប្រកាសក្ដៅៗថា បានបង្កើតស្លាកសញ្ញាផ្ទាល់ខ្លួន ក្នុងនោះសមាជិកក្រុម BLACKPINK នឹងចូលរួមក្នុងសកម្មភាពក្រោមវិធីសាស្រ្តដាច់ដោយឡែក ប៉ុន្តែពួកនាងនៅតែរួមគ្នាដដែលទេ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម