Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ក្រោយប្រើពាក្យសម្ដីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំនៅលើបណ្តាញសង្គម

បានផុស

នៅ

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ជាប្ដីប្រពន្ធបន្ទាប់ប្រើពាក្យសម្ដីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំនៅលើបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ គ្រីនផាក តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមរបាយការណ៍សមត្ថកិច្ច​ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៅលើបណ្តាញសង្គម។ ជនសង្ស័យមានឈ្មោះ សុខ លា (ប្តី) និងឈ្មោះ សុខ លីដា (ប្រពន្ធ) ខណៈលទ្ធផលនៃការធ្វើតេស្ដរកសារធាតុញៀន គឺវិជ្ជមាន។

ជនសង្ស័យទាំង២នាក់ ត្រូវបានកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម