ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី មិនបាននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈ ឡើយ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនបាននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈឡើយ។

ជាក់ស្ដែង ថ្មីៗ នេះ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលជាមួយនឹងអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានបច្ចេកទេសនានា របស់ក្រសួងមុខងារសាធារណៈ ជាបន្តបន្ទាប់ និងទើបតែត្រូវបានបញ្ចប់កាលពីម្សិលមិញនេះ។

ទន្ទឹមនេះ អ្វីដែលជាការកត់សម្គាល់ចេញពីជំនួបកន្លងមកនោះ និងតាំងពីពេល ឯកឧត្ដម ហ៊ុន ម៉ានី កាន់តួនាទី-ភារកិច្ច ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្ដម មិនបាននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈឡើយ។ ក្រៅពីក្រុមការងារ និងមន្ត្រីនៅខុទ្ទកាល័យ មានតែក្រុមការងារក្នុងកម្រិតនយោបាយតែប៉ុណ្ណោះដែលមានវត្តមានជាមួយ ឯកឧត្ដម នៅក្រសួងមុខងារសាធារណៈ។
រាល់ជំនួបនីមួយៗ ឯកឧត្ដម ហ៊ុន ម៉ានី តែងតែបានលើកឡើងថា ការធ្វើបែបនេះ ដោយសារឯកឧត្ដម មានទំនុកចិត្តខ្ពស់ និងជឿជាក់លើសមត្ថភាពរបស់ក្រុមការងារបច្ចេកទេសទាំងអស់ដែលមានស្រាប់នៅក្រសួងមុខងារសាធារណៈ ព្រោះក្រុមការងារទាំងអស់គ្នា សុទ្ធតែមានចំណេះ ជំនាញបច្ចេកទេស និងបទពិសោធន៍ជាច្រើនឆ្នាំលើការងាររួចមកហើយ។
ឯកឧត្ដម បានលើកឡើងបន្ថែមថា អ្វីដែលយើងបន្តធ្វើ គឺ រួមសហការគ្នាជាមួយការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ ក្នុងគោលដៅ កែប្រែទស្សនវិស័យរបស់ សម្ដេចធិបតី ជាសមិទ្ធកម្មការងារពិតប្រាកដ ហើយឆ្លើយតបជាមួយការងារកែទម្រង់រដ្ឋបាលសាធារណៈមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១។
គួររំលឹកថា កិច្ចប្រជុំកន្លងមក ត្រូវបានរៀបចំឡើងក្នុងគោលបំណងឈ្វេងយល់ពីគ្នាទៅវិញទៅមក ស្តាប់របាយការណ៍ និងបទពិសោធន៍ ព្រមទាំងជាឱកាសសម្រាប់ការលើកឡើងនូវបញ្ហាប្រឈមដែលក្រុមការងារបានជួបប្រទះកន្លងមក ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយជាមួយគ្នា ហើយឆ្លើយតបជាមួយការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


