ព័ត៌មានអន្ដរជាតិ
លោក Macron ប្តេជ្ញាធ្វើឲ្យ២០២៤ជាឆ្នាំមោទនភាពនិងក្តីសង្ឃឹមសម្រាប់បារាំង
លោកប្រធានាធិបតី Emmanuel Macron បានប្តេជ្ញាធ្វើឲ្យឆ្នាំថ្មី២០២៤នឹងក្លាយជាឆ្នាំមានមោទនភាព និងសេចក្តីសង្ឃឹមរបស់ប្រទេសបារាំង ខណៈប្រទេសមួយនេះគ្រោងនឹងបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងបារីស និងបើកប្រាសាទ Notre-Dame ឲ្យដំណើរការឡើងវិញ បន្ទាប់ពីភ្លើងឆេះ។

លោក Macron មានប្រសាសន៍ថា ៖«មានតែម្តងក្នុងមួយសតវត្សដែលម្ចាស់ផ្ទះមួយរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក មានតែម្តងក្នុងមួយសហស្សវត្សរ៍ប៉ុណ្ណោះដែលសាងសង់ប្រាសាទឡើងវិញ។ ២០២៤គឺជាឆ្នាំនៃការប្តេជ្ញាចិត្ត ជម្រើស ការងើបឡើងវិញ មោទនភាព និយាយឲ្យត្រូវគឺជាឆ្នាំនៃសេចក្តីសង្ឃឹម»។
ប្រសាសន៍របស់លោកប្រធានាធិបតីរូបនេះក្នុងសុន្ទរកថាផ្សាយផ្ទាល់តាមទូរទស្សន៍ដើម្បីអបអរសាទរឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ដែលឆ្នាំ២០២៤នឹងមានកម្លាំងប៉ូលិស៩ម៉ឺននាក់ និងទាហាន៥ពាន់នាក់ត្រូវដាក់ពង្រាយនៅទីក្រុងបារីសដើម្បីធានាបាននូវសុខសុវត្ថិភាព និងទប់ស្កាត់នូវអ្វីដែលរដ្ឋាភិបាលហៅថា «ការគំរាមកំហែភេរវកម្មកម្រិតខ្ពស់»។

លោក Macron បានបន្ថែមថា ប្រទេសបារាំងនឹងបន្តពង្រឹងអាវុធរបស់ខ្លួននៅពេលនិយាយដល់បញ្ហាសន្តិសុខ ប៉ុន្តែក៏ជំរុញការអប់រំសាធារណៈ និងទំនាក់ទំនងសង្គមផងដែរ។
លោកប្រធានាធិបតីបានជំរុញឲ្យប្រជាជនបារាំងប្រឹងឡើងវិញ បន្ទាប់ពីមួយឆ្នាំបង្កដោយសង្គ្រាម និងវិបត្តិបរទេសកើនឡើង ព្រមទាំងការតវ៉ាជុំវិញកំណែទម្រង់ប្រាក់សោធនិវត្តន៍ និងហិង្សាតាមដងផ្លូវ បន្ទាប់ពីប៉ូលិសបានបាញ់សម្លាប់យុវជនម្នាក់នៅចំណតមួយក្នុងទីក្រុងបារីស។

ប្រទេសបារាំងនឹងបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅហៅថា «អូឡាំពិកបារីស២០២៤» នៅថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ដែលពិធីបើកធ្វើខុសប្លែកពីគេគឺនៅមាត់ទន្លេ ខណៈព្រឹត្តិការណ៍មុនៗបើកនៅពហុកីឡដ្ឋាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


