ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ រំពឹង ឆ្នាំ២០២៤ នឹងនាំ មកនូវការអភិវឌ្ឍវិស័យកសិកម្មកាន់តែប្រសើរ
បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រំពឹងថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលនឹងនាំមកនូវការអភិវឌ្ឍលើវិស័យកសិកម្មកាន់តែល្អប្រសើរ។

តាមរយៈបណ្ដាញសង្គមផ្លូវការ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះ បណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា «ឆ្នាំ ២០២៤ នេះ យើងរំពឹងថា ជាឆ្នាំដែលនាំមកនូវការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមចំណែកធ្វើឲ្យជីវភាពកសិករ និងសន្តិសុខស្បៀង កាន់តែប្រសើរថែមទៀត ជាពិសេសតាមរយ:ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម»។
បណ្ឌិត យ៉ង សាំងកុមារ ក៏បានលើកឡើងពីគោលការណ៍ ៣ ចំណុចសំខាន់ៗដែលជាចំណែកមួយជួយឲ្យវិស័យកសិកម្មមានការអភិវឌ្ឍជាបន្តបន្ទាប់ដូចជា ទី១ ការកសាងច្រវាក់តម្លៃផលិតកម្មកសិកម្មដើម្បីផលប្រយោជន៍តួអង្គទាំងអស់ ទី២ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំឲ្យបានជាង ១ ០០០ ឃុំដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ និងសម្របសម្រួលការចូលរួមរបស់កសិករក្នុងការកសាងច្រវាក់តម្លៃផលិតកម្ម និងទី៣ ការកសាងសហគមន៍ទំនើបដើម្បីដោះស្រាយបញ្ហា សំខាន់ៗដូចជា ទុន ទីផ្សារ ធាតុចូលកសិកម្ម និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។

គួរជម្រាបថា កាលពីពេលកន្លងទៅ បណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ផងដែរថា ការរៀបចំឲ្យមានមន្រ្តីកសិកម្មឃុំល្អធ្វើការបម្រើប្រជាកសិករគ្រប់ ភូមិ ឃុំ នឹងជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករ សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិទាំងមូល៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


