ព័ត៌មានជាតិ
ថ្លៃដើមខ្ពស់ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ចំណាយច្រើនជាងចំណេញលើវិស័យឧស្សាហកម្ម និងសេវាកម្ម
សេដ្ឋកិច្ចនៅកម្ពុជា មានរចនាសម្ព័ន្ធនៃការចំណាយ មានកម្រិតខ្ពស់នៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ករណីរចនាសម្ព័ន្ធចំណាយមានកម្រិតខ្ពស់នេះ អាចបណ្តាលមកពីមូលហេតុមួយចំនួន ដោយភាគច្រើនបំផុតពាក់ព័ន្ធទៅនឹងប្រតិបត្តិការនាំចូលវត្ថុធាតុដើម ទំនិញ និងផលិតភាពនៃផលិតកម្មក្នុងស្រុកនៅមានកម្រិតទាប។ នេះបើតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ ២០២២។

ប្រភពដដែលបញ្ជាក់ថា ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក និងជៀសផុតពីសេដ្ឋកិច្ចដែលមានរចនាសម្ព័ន្ធចំណាយតម្លៃខ្ពស់នោះ ប្រទេសកម្ពុជាគួរតែលើកបញ្ហានេះជាសកម្មភាពអាទិភាពដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គមក្នុងពេលអនាគត។
ផ្អែកតាមទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បានបង្ហាញថា សរុបចំណូលពីការលក់ប្រចាំឆ្នាំមានប្រមាណ៥០,៧ ប៊ីលានដុល្លារអាមេរិក ខណៈដែលការចំណាយប្រចាំឆ្នាំមានប្រមាណ ៣៨,៦ ប៊ីលានដុល្លារ ហើយនិងចំណេញ-(ខាត)ជាមធ្យមប្រចាំឆ្នាំ មានចំនួនប្រមាណ ១២,១ ប៊ីលានដុល្លារអាមេរិក។ លទ្ធផលទិន្នន័យជំរឿននេះ បានបង្ហាញទៀតថា ការចំណាយប្រចាំឆ្នាំ មានភាគចំណែកប្រមាណ ៧៦% នៃចំណូលបានពីការលក់ប្រចាំឆ្នាំ ខណៈដែលចំណេញ និង ខាត មានត្រឹមចំនួនប្រមាណ ២៣%តែប៉ុណ្ណោះ។
ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានចំណូលច្រើនពីនាំចេញកសិផលច្រើនមុខទៅកាន់ទីផ្សារអន្តរជាតិ ដែលបានរួមចំណែកជួយទ្រទង់កំណើនសេដ្ឋកិច្ច តែបញ្ហាប្រឈមសម្រាប់ខ្សែច្រវាក់ផលិតកម្មកនៅកម្ពុជា ជាពិសេសតម្លៃនាំចេញកសិតផលទាប តែថ្លៃដើមផលិតខ្ពស់។
ប្រមុខរាជរដ្ឋាភិបាល បានជំរុញខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា សំដៅជួយបង្កើនតម្លៃនៃការផលិតក្នុងស្រុក កាត់បន្ថយថ្លៃដើម ដើម្បីជួយដល់អ្នកផលិតឱ្យទទួលបានផលចំណេញខ្ពស់។
វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម បានជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យមានសន្ទុះងើបឡើង និងបានបង្កើតការងារយ៉ាងច្រើនសម្រាប់ពលរដ្ឋកម្ពុជា ផងដែរ។
វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកពីការងើបឡើងវិញ អនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ ចំណែក វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៥% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមានដល់អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ‐រាយ និង ដឹកជញ្ជូនជាដើម។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


