កីឡា
ម្ចាស់ខ្សែក្រវាត់គុនខ្មែរ នៅ ស្រីពៅ ចូលរោងការនឹងម្ចាស់មេដាយមាសអាស៊ី សុខ រិទ្ធ
កីឡាការិនីពហុជំនាញ នៅ ស្រីពៅ និងកីឡាករប្រដាល់គុនខ្មែរ-ឃីកបុកស៊ី សុខ រិទ្ធ បានសម្រេចដឹកដៃគ្នាចូលរោងមង្គលជ័យនៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីអ្នកទាំងពីរបានយល់ចិត្តគ្នាប៉ុន្មានឆ្នាំចុងក្រោយ។

កីឡាករ សុខ រិទ្ធ ទទួលបានជោគជ័យគួរឲ្យកត់សំគាល់ក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំ២០២២ ក្រោយបានចំណាយពេលច្រើនឆ្នាំនៅប្រទេសថៃជាមួយឪពុកម្តាយដែលធ្វើការនៅទីនោះ។ រូបគេបានឈ្នះមេដាយមាសក្នុងការប្រកួតឃីកបុកស៊ីងជើងឯកអាស៊ីឆ្នាំ២០២២ នៅប្រទេសថៃ និងបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ពាក់ព័ន្ធនឹងអាជីពប្រដាល់ សុខ រិទ្ធ ធ្លាប់បានប្រាប់«កម្ពុជាថ្មី»ថា៖«ខ្ញុំស្រឡាញ់ប្រដាល់តាំងពីក្មេង ព្រោះខ្ញុំរៀនអត់ពូកែ។ កាលនៅរៀន គ្រាន់តែចូលសាលា ខ្ញុំមានអារម្មណ៍ឈឺក្បាល។ ខ្ញុំស្រឡាញ់ប្រដាល់តាំងពីជំនាន់លោកគ្រូ អេ ភូថង, លោកគ្រូ វ៉ន វីវា មើលពួកគាត់វ៉ៃតាមទូរទស្សន៍សខ្មៅ»។
ចុងឆ្នាំ២០២៣ សុខ រិទ្ធ ស្ទើរតែមិនជឿថា គុនខ្មែរទទួលបានគាំទ្រខ្លាំងពីមហាជន និងមានអ្នកជួយជ្រោមជ្រែងរៀបចំកម្មវិធីធំៗច្រើន។

សុខ រិទ្ធ បានបន្ថែមថា ៖«តាំងពីខ្ញុំចាប់អាជីពជាអ្នកប្រដាល់មកខ្ញុំមិនដែលគិតថា គុនខ្មែរទទួលបានការគ្រាំទ្រយ៉ាងខ្លាំងបែបនេះទេ។ ខ្ញុំទើបតែឃើញ២ឆ្នាំចុងក្រោយនេះទេ មានបងប្អូនគាំទ្រគុនខ្មែរច្រើន។ ខ្ញុំគិតថា រយៈពេល២ទៅឆៅ៣ឆ្នាំទៀត គុនខ្មែរកាន់តែរីកចម្រើនជាងនេះទៀត បើបងប្អូននៅតែបន្តការគាំទ្របែបនេះរហូត»។
ដោយឡែក នៅ ស្រីពៅ ជាកីឡាការិនីមានជំនាញច្រើនគឺប្រដាល់សកល គុនខ្មែរ ឃីកបុកស៊ីង និងគុនចម្រុះ។ កីឡាការិនីរូបនេះ បានផ្ទុះល្បីខ្លាំងនៅពេលបានចេញទៅប្រកួត Lethwei នៅប្រទេសមីយ៉ាន់ម៉ា និងប្រកួតនៅ ONE Championship។

ចន្លោះឆ្នាំ២០១៧-២០១៨ នៅ ស្រីពៅ បានចេញទៅប្រកួតសង្វៀន World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ាដោយបានប្រកួត២ដងគឺឈ្នះទាំង២ដង ហើយត្រូវបានជ្រើសរើសជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ២០១៨របស់សង្វៀនមួយនេះ។
បន្ទាប់មក ស្រីពៅ បានចូលប្រឡូកសង្វៀនគុនចម្រុះ ONE Championship ដោយប្រកួតលើកទី១ឈ្នះកីឡាការិនីថៃ Rika នៅប្រទេសថៃ។ សមិទ្ធផលសំខាន់របស់នាងគឺឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ Kun Khmer World Champion និងឈ្នះមេដាយមាសប្រដាល់សកលថ្នាក់ជាតិជាច្រើន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


