កីឡា
កីឡាករ ព្រំ សំណាង ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយកង់បី៣គ្រឿងយប់មិញ
កីឡាករប្រដាល់ល្បីឈ្មោះ ព្រំ សំណាង បានបើករថយន្តបុករះកង់បីចំនួន៣គ្រឿង និងម៉ូតូ១គ្រឿង បណ្តាលឲ្យមនុស្ស៥នាក់បានរងរបួសនៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។

ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង៣:៣០នាទីយប់ជ្រៅ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ខាងមុខប៊ីតណាយក្លិប ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតមានគ្រោះថ្នាក់គេបានឃើញកីឡាករ ព្រំ សំណាង បើកបររថយន្ត១គ្រឿង ម៉ាកម៉ាសស្តា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BU-4078 ធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករះម៉ូតូកង់បីចំនួន៣គ្រឿង និងម៉ូតូ១គ្រឿងទៀត បណ្តាលឱ្យមនុស្សប្រុសស្រីឈរលេងនៅមុខក្លិបរងរបួសធ្ងន់ស្រាលចំនួន៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ចំណែកអ្នកបើករថយន្តកីឡាករ ព្រំ សំណាង ត្រូវសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីទាំង៣គ្រឿង និងម៉ូតូ១គ្រឿងទៀតដាក់អែបខាងឱ្យភាគីទាំងអស់ដោះស្រាយគ្នាមួយជំហានសិន៕

ដោយ៖ សុខា
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


