Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាមេរិក Lloyd Austin ចូលសម្រាកព្យាបាលនៅមន្ទីរ​ពេទ្យលើកទី ២ ដោយមិនដឹងមូលហេតុ

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin គឺកំពុងដេកក្នុងមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលជំងឺនៅឡើយ ហើយក៏មិនទាន់មានកាលបរិច្ឆេទជាក់លាក់ណាមួយដែលតម្រូវឲ្យលោកចាកចាញពីមន្ទីរពេទ្យនោះដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Pat Ryder បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “លោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin នៅតែដេកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ Walter Reed National Military Medical Center នៅឡើយ ប៉ុន្តែលោកក៏ជាសះស្បើយបណ្ដើរៗ និងមានស្មារតីល្អផងដែរ” ។

អ្នកនាំពាក្យបានលើកឡើងទៀតថា “នេះជាលើកទី ២ ហើយដែលលោក Austin ចូលដេកនៅលើគ្រែពេទ្យ បន្ទាប់ពីលោកទើបតែចូលបំពេញកិច្ចការងារសាជាថ្មីកាលពីល្ងាចថ្ងៃសុក្រ និងបានជួបជាមួយលោកប្រធានាធិបតី Joe Biden កាលពីថ្ងៃសៅរ៍ ហើយរហូតមកដល់ពេលនេះ យើងក៏មិនទាន់មានពេលវេលាជាក់លាក់ណាមួយសម្រាប់ការអនុញ្ញាតឲ្យលោករដ្ឋមន្ត្រីចេញពីមន្ទីរពេទ្យនោះដែរ” ។

កាលពីថ្ងៃសុក្រ មន្ទីរបញ្ចកោណបានប្រកាសថា លោក Austin បានចូលសម្រាកព្យាបាលមន្ទីរពេទ្យកាលពីចន្ទ ទី១ ខែមករា ឆ្នាំ២០២៤ ពោលរយៈពេល ៤ ថ្ងៃ បន្ទាប់ពីលោកមានបញ្ហាសុខភាពបន្តិចបន្តួច ខណៈយោងតាមសារព័ត៌មាន NBC បានរាយការណ៍កាលពីចុងសប្ដាហ៍ថា លោករដ្ឋមន្ត្រីបានដេកសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) រយៈពេល ៤ ថ្ងៃ ដោយមិនដឹងមូលហេតុពិតប្រាកដ ។

ដោយឡែកកាសែត Politico ក៏បានរាយការណ៍ផងដែរថា មន្ទីរបញ្ចកោណបានជួយលាក់បាំងអំពីការដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក Austin អស់រយៈពេល ៣ ថ្ងៃ ប៉ុន្តែក្រោយមកបានជូនដំណឹងអំពីរឿងរ៉ាវនេះទៅកាន់សភា មុនពេលចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការ ។

គួរបញ្ជាក់ថា លោកស្រី Kathleen Hicks អនុរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នឹងកាន់កិច្ចការងារគ្រប់បែបយ៉ាងជំនួសលោក Austin នៅក្នុងករណីចាំបាច់ ជាពិសេសប្រសិនបើលោករដ្ឋមន្ត្រីវ័យ ៧០ ឆ្នាំរូបនេះនៅតែបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ អាមេរិក ផ្ដល់រង្វាន់ជាទីគាប់ចិត្ត ១០ លានដុល្លារសម្រាប់ព័ត៌មានអ្នកផ្ដល់ លុយកាក់ដល់ក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម