កីឡា
ព្រឹកនេះ ក្រុមបាល់បោះរទេះនារីកម្ពុជាទៅប្រកួតជម្រុះប៉ារ៉ាឡាំពិកនៅថៃ
ក្រុមកីឡាបាល់បោះរទេះនារីជម្រើសជាតិកម្ពុជាត្រូវធ្វើដំណើរទៅប្រកួតជើងឯកតំបន់អាស៊ី-អូសេអានី IWBF AOZ Championship និងជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤។

ជើងឯកតំបន់អាស៊ី-អូសេអានី IWBF AOZ និងជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនេះមានក្រុមជម្រើសជាតិនារីចំនួន៩ចូលរួមប្រកួតដែលត្រូវបានបែងចែកជា២ពូលគឺពូល A មានក្រុមខ្លាំងៗ អូស្ត្រាលី ចិន និង ជប៉ុន ខណៈពូល B មាន កម្ពុជា ឥណ្ឌា ឡាវ ហ្វីលីពីន ថៃ និងក្រុមតំណាងអាស៊ី-អូសេអានី។
តាមរូបមន្តនៃការប្រកួត ក្រុមខ្លាំងពូល A ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលប៉ះគ្នាពីរដង ខណៈនៅពូល B ប្រកួតវិលជុំសន្សំពិន្ទុប៉ះគ្នាតែម្តងប៉ុណ្ណោះ។ ក្រោយចប់ការប្រកួតសន្សំពិន្ទុ ក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូល B ត្រូវចូលទៅចំណាត់ថ្នាក់លេខ៤ក្នុងពូល A ដោយសារពូល A មានតែ៣ក្រុមដោយទទូលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ប្រជែងជើងឯក IWBF AOZ Championship។

ចំពោះសម្រាប់ការជម្រុះប៉ារ៉ាឡាំពិកវិញ ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ (ជើងឯក) នឹងទទួលបានកៅអីទៅព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) នៅទីក្រុងបារីស ប្រទេសបារាំង។
សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ និងលេខ៣ នឹងទទួលបានកៅអីទៅប្រកួតជើងឯក 2024 IWBF Women’s Repechage នៅទីក្រុង Osaka ប្រទេសជប៉ុន។
ការប្រកួតធ្វើនៅទីក្រុងបាំងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២១ ខែមករា ឆ្នាំ២០២៤។
- ពូល A៖ អូស្ត្រាលី ចិន ជប៉ុន
- ពូល B៖ កម្ពុជា ឥណ្ឌា ឡាវ ហ្វីលីពីន ថៃ និងអាស៊ី-អូសេអានី

ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងបារីស នឹងចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា សម្រាប់វិញ្ញាសាកីឡាបាល់បោះរទេះនារីមានតែ៨ក្រុមប៉ុណ្ណោះដែលត្រូវបានកំណត់ឲ្យចូលរួមប្រកួត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


