Connect with us

ព័ត៌មានអន្ដរជាតិ

ច្បាប់អនុញ្ញាតឲ្យរៀបការភេទដូចគ្នានៅក្រិក នឹងមានឆាប់ៗ រួមទាំងការសុំកូនចិញ្ចឹម

បានផុស

នៅ

លោក​នាយករដ្ឋ​មន្រ្តី​ក្រិក Kyriakos Mitsotakis បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក នឹង​​​​អនុញ្ញាត​ឲ្យការ​រៀប​ការ​ភេទ​ដូច​គ្នា ក្លាយ​ជា​រឿង​ស្រប​ច្បាប់​​ឆាប់​ៗ​នេះ​នៅ​ទឹក​ដី​​ក្រិក​ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកប្រភព​សារព័ត៌មាន Hindustan Times បាន​ឲ្យដឹងដែរថា រដ្ឋាភិបាល​​របស់​ក្រិក​កំពុង​សិក្សា​ដាក់​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​​អនុញ្ញាត​ឲ្យមាន​ការ​រៀប​​​ការ​ភេទ​ដូច​គ្នា​បាន បើ​ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ជំទាស់​គំនិត​នេះ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ពី​សំណាក់​​សាសនា និង​អ្នក​ធ្វើ​​​ច្បាប់​មួយ​ចំនួនក៏ដោយ ​​។

ទន្ទឹមនោះ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​ក្នុង​ស្រុក ERT លោក​នាយ​ករដ្ឋ​មន្រ្តី​ក្រិក​បាន​ប្រកាស​ថា “អ្វី​ដែល​ពួក​យើង​កំពុង​ធ្វើ​​ឲ្យស្រប​ទៅ​​តាម​ច្បាប់​នេះ​គឺ​សមភាព​​ក្នុង​​អាពាហ៍ពិពាហ៍​”។ យ៉ាង​ណា​មិញ​ លោក​ពុំ​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​លោក​​ប្រកាស​នឹង​មិន​ប្រើ​ពេល​យូរ​នោះ​ឡើយ ​។

“ពួក​យើង​នឹង​​លុប​បំបាត់​ចេញ​​នូវ​ការ​រើស​អើង​ ទាក់​ទង​នឹង​បញ្ហា​ភេទ​ផ្សេង​ៗ​នៅ​ក្នុង​អាពាហ៍​ពិពាហ៍​”។ នេះ​បើ​តាម​សម្តី​​លោក​នាយក​មន្ត្រី​ក្រិក​បាន​​បន្ថែម​ ។ ជា​មួយ​គ្នា​នេះ​លោក​ក៏​បាន​បញ្ជាក់​ដែរថា ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ដែល​គ្រោង​ស្នើ​​ឲ្យ​អនុម័ត​នោះ នឹង​អនុញ្ញាត​ឲ្យមាន​ការ​​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹម ពោល​គឺ​សម្រាប់​អ្នក​ដែល​រៀប​ការ​​ភេទ​ដូច​នេះ​ផង​ដែរ​។

​​​​​គួរ​រំលឹក​ថា​ ប្រទេស​ក្រិក​បាន​ធ្វើ​សត្យាប័ន​ច្បាប់​សម្រាប់​គូ​រៀប​ការ​ភេទ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ដោយ​ផ្តល់​នូវ​សិទ្ធិ​ និង​ប្រយោជន៍​មួយ​ចំនួន​​មាន​កំណត់​ ក្នុង​នោះ​ការ​​ស្មុំ​កូន​យក​មក​ចិញ្ចឹម​​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​។ ដោយ​ឡែក​ការ​សន្យា​ឱ្យ​មាន​ការ​រៀប​ការ​ភេទ​ដូច​គ្នា​នេះ គឺ​ជា​​យុទ្ធនាការ​​នយោបាយ​មួយ​ដែល​លោក Mitsotakis ​​ធ្លាប់​សន្យា​ បន្ទាប់​ពី​ជាប់​​ឆ្នោត​ ក្នុង​អាណត្តិ​​ថ្មីកាល​ពី​ឆ្នាំ​២០២១ ​៕

ប្រែ​សម្រួល៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម