សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសថ្នាំញៀនជិត៤គីឡូក្រាម
កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញថ្នាំញៀនសរុបជិត៤គីឡូក្រាម និងសម្ភារមួយចំនួន។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមករា ធ្នាំ២០២៤ នៅពីរទីតាំងផ្សេងគ្នា គឺនៅចំណុចរោងខាងត្បូងផ្ទះស្ថិតនៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី និងចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ ប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆែម ជាតិ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ចំណែកឈ្មោះ ស សុងឃៀង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមេខ្លោងជួញដូរគ្រឿងញៀន កំពុងរត់គេចខ្លួន។

របាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងបានរកឃើញថ្នាំញៀនសរុបជិត៤គីឡូក្រាមដែលជនសង្ស័យជីកកប់ក្រោមដី និងលាក់ទុកក្នុងធុងបាស់ ក្នុងរោងស័ង្កី នៅទីតាំងខាងលើ រួមតាំងសម្ភារមួយចំនួន។
ជនសង្ស័យដែលឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីអនុវត្តវិធានការច្បាប់ ចំណែក មេខ្លោងដែលកំពុងរត់គេចខ្លួន កម្លាំងកំពុងស្រាវជ្រាវបន្ត៕
អត្ថបទ៖ សុខុម






-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


