Connect with us

ព័ត៌មានជាតិ

ពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ីកើនឡើងខ្លាំងជាង ១៥០ភាគរយ នៅឆ្នាំ ២០២៣

បានផុស

នៅ

ទំហំពាណិជ្ជកម្មកម្ពុជា ឥណ្ឌូណេស៊ី បានហក់ឡើងខ្លាំងនៅឆ្នាំ ២០២៣ ពោលគឺ ១៥១ភាគរយ គិតជាទឹកប្រាក់ជាង ១ពាន់លានដុល្លារ។ នេះបើតាមយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបញ្ជាក់ថា នាំចេញរបស់កម្ពុជា ទៅទីផ្សារឥណ្ឌូណេស៊ីសម្រេចបានទឹកប្រាក់ជាង ៩២លានដុល្លារ កើនឡើងជិត ១០ភាគរយ ខណៈដែលការនាំចូលមកវិញមានចំនួនទឹកប្រាក់ជាង ៩០០លានដុល្លារ កើនឡើងជាង ១៤ភាគរយ។

​បើយោងតាមអគ្គនាយកដ្ឋានគយ ក្នុងរយៈពេល ១២ខែ ឆ្នាំ ២០២៣ ប្រទេស​ឥណ្ឌូណេស៊ី គឺជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​ទី​៦ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន។

កាលពី​ខែកញ្ញា ឆ្នាំ​ ២០២៣​កន្លងទៅ ប្រទេស​ឥណ្ឌូនេស៊ី បានប្រកាស​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ២៥ម៉ឺន​តោន ក្នុង ១​ ឆ្នាំ​ ដើម្បី​ធានា​សុវត្ថិភាព​ស្បៀងអាហារ​នៅក្នុង​ប្រទេស ខណៈប្រទេសនេះ ក៏បាន​សន្យា​នឹង​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ស្បៀងអាហារ​កម្ពុជា តាមរយៈ​ការផ្គត់ផ្គង់​ជី និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​ប្រជា​កសិករ​ផងដែរ​។​

សូមបញ្ជាក់ថា នៅ​ឆ្នាំ​ ២០២២ ទំហំរ​ពាណិជ្ជក​ម្ម​កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានទឹក​ប្រាក់​សរុបជាង ៩៤៨ លាន​ដុល្លារ កើន ៤៨,៣ ភាគ​​រយ​ ពីជាង ៦៣៩លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២១​។ ក្នុងនោះ​ទំនិញ​នាំ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​មក​កម្ពុជា មានចំនួនជាង ៩១១ លាន​ដុល្លារ កើនឡើង ៥០​ ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ឥណ្ឌូណេស៊ីមានចំនួនជាង ៣៦ ​លាន​ដុល្លារ កើន ១៥,៩ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៧ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៧ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម