Connect with us

ព័ត៌មានអន្ដរជាតិ

ព័ត៌មានបឋម អំពីដំណើរការបោះឆ្នោតនៅ តៃវ៉ាន់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ CNN, នៅថ្ងៃសៅរ៍ទី១៣ខែមករា កោះតៃវ៉ាន់ បានចាប់ផ្តើមការបោះឆ្នោតសកលរបស់ខ្លួន ដើម្បីជ្រើសរើសប្រធានធិបតីថ្មី ខណៈចិន ព្រមានថា នេះគឺជាសម្រេចជ្រើសរើសរវាងសង្គ្រាមនិងសន្តិភាព។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ EPA)

ប្រជាជនតៃវ៉ាន់មានសិទ្ធបោះឆ្នោតប្រមាណ ១៩.៥លាននាក់បាននាំគ្នាទៅការិយាល័យបោះឆ្នោត ដែលបើកទ្វារនៅម៉ោង ៧ព្រឹក និងបិទនៅម៉ោង៣រសៀល ខណៈលទ្ធផលបឋម នឹងប្រកាសនៅយប់ថ្ងៃដដែលតែម្តង។

លទ្ធផលនៃការបោះឆ្នោតនេះពិតជាសំខាន់ណាស់ ពោលមិនមែនពាក់ព័ន្ធត្រឹមបញ្ហាជាតិរបស់តៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោកផងដែរ ជាពិសេសទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនតែម្តង។

(រូបថត៖ EPA)

ក្នុងការបោះឆ្នោតនេះដែរ មានបេក្ខជនលេចធ្លោចំនួន៣រូប ដូចជាលោក Lai Ching-te ឬគេស្គាល់ថា William Lai មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់លោកស្រី Tsia Ing-wen, លោក Hou Yu-ih តំណាងឲ្យគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងដ៏ធំបំផុត និងលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP)។

តាមការស្ទង់មតិកន្លងមក លោក Lai គឺជាបេក្ខភាពនាំមុខគេ ដែលរំពឹងខ្ពស់ឈ្នះការបោះឆ្នោតនេះ ប៉ុន្តែគាត់ត្រូវបានចិន ចាត់ទុកថាជាមនុស្សគ្រោះថ្នាក់។

(រូបថត៖ Getty)

តាមការចុះផ្សាយរបស់ Reuters, ចិន បានចេញមកព្រមានខ្លាំងៗដល់ប្រជាជនតៃវ៉ាន់ ឲ្យជ្រើសរើសបេក្ខជនប្រធានាធិបតីឲ្យត្រូវ ហើយត្រូវគិតគូរឲ្យមែនទែនកុំភ្លាត់ឲ្យសោះ ព្រោះលោក Lai ជាមនុស្សគ្រោះថ្នាក់ អាចធ្វើឲ្យទំនាក់ទំនាងរវាងទីក្រុងប៉េកាំងនិងតៃប៉ិ ជួបហានិភ័យ។

សម្រាប់ព័ត៌មានបន្ថែមអំពីការបោះឆ្នោតនៅតៃវ៉ាន់ កម្ពុជាថ្មី នឹងផ្សាយជូនជាបន្តបន្ទាប់!

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មុនតៃវ៉ាន់បោះឆ្នោត, ចិន ចង្អុលចំឈ្មោះបេក្ខជនម្នាក់ ជាមនុស្សគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម