ជីវិតកម្សាន្ដ
ស្នាដៃភាពយន្តថ្មីរបស់លោក ឆាយ បូរ៉ា ធ្វើឱ្យអ្នកចូលរួមពិធីសម្ពោធ យល់ថា ជារឿងមិនធ្លាប់បានឃើញពីមុន
ក្រោយពីបានចូលរួម ពិធីសម្ពោធការចាក់បញ្ចាំងភាពយន្ត «រឿង អ៊ំចនម៉ែដោះ» កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សិល្បករ-សិល្បការិនី និងសាធារណជនជាច្រើន បានបញ្ចេញមតិសាទរចំពោះស្នាដៃភាពយន្តថ្មី របស់លោក ឆាយ បូរ៉ា ថាមិនត្រឹមតែជាភាពយន្តបែបកំប្លែងប៉ុណ្ណោះទេ តែមានតម្លៃអប់រំ និងថែមទាំងបានរំលេចនូវរបាំប្រពៃណី ក៏ដូចជាគុនខ្មែរ ក្នុងទស្សនីយភាពនៃភាពយន្តថែមទៀត។


ពិធីសម្ពោធការចាក់បញ្ចាំង រឿង អ៊ំចនម៉ែដោះ កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានប្រព្រឹត្តិធ្វើឡើង នៅរោងភាពយន្ត Major Cineplex (អុីអន១) ដោយមានការចូលរួមពីលោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំស្ថាប័ន-ក្រសួង ផលិតករ សិល្បករ-សិល្បការិនី អ្នកសារព័ត៌មាន និងសាធារណជន។ ពិធីសម្ពោធភាពយន្តរបស់លោក ឆាយ បូរ៉ា លើកនេះ ក៏បាននាំយកទិដ្ឋភាពល្ខោនខោល សម្តែងនៅលើឆាកកម្មវិធីផងដែរ។

បន្ទាប់ពីការចាក់បញ្ចាំង រឿង អ៊ំចនម៉ែដោះ ឱ្យអ្នកចូលរួមបានទស្សនាកាលពីយប់ម្សិលមិញនេះ សិល្បករ-សិល្បការិនី និងសាធារណជនជាច្រើន បានសម្តែងការសាទរចំពោះភាពយន្តថ្មីនេះ និងបញ្ចេញមតិស្រដៀងគ្នាថា រឿង អ៊ំចនម៉ែដោះ ថាជារឿងកំប្លែងមនោសញ្ចេតនា គឺមានឆាកសម្តែងថ្មីៗ ដែលអ្នកគាំទ្ររឿងនៅរោងភាពយន្ត មិនធ្លាប់បានឃើញពីមុន។

បើតាមលោក ឆាយ បូរ៉ា ភាពយន្តថ្មីនេះ ជាភាពយន្តបែបកំប្លែង ដែលបង្កប់ដោយការអប់រំពីជីវិត និងការតស៊ូដើម្បីជីវភាពរស់នៅ និងថែមទាំងឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្នផងដែរ។ ផលិតករជើងចាស់រូបនេះ ជឿជាក់ថា ភាពយន្តថ្មី ដែលលោកខិតខំប្រឹងប្រែងសម្រិតសម្រាំងឡើងមកនេះ នឹងធ្វើឱ្យអ្នកទស្សនា ទទួលបានទស្សនីយភាពថ្មីប្លែកបន្ថែម លើភាពយន្តជាតិ និងអន្តរជាតិ ដែលចាក់បញ្ចាំងកន្លងមក។


គួរជម្រាបថា ភាពយន្តរឿង អ៊ំចនម៉ែដោះ ជាភាពយន្តជីវិតបែបកំប្លែង ដែលនិពន្ធដោយ លោក ឆាយ បូរ៉ា និងលោកស្រី កូវ សុធារី ដឹកនាំរឿងដោយ លោក ឆាយ បូរ៉ា និងលោក ឆាយ បូរ៉ាពី ដោយមានការចូលរួមសម្តែងពី សិល្បករ-សិល្បការិនីល្បីៗជើងចាស់ជាច្រើន រួមមាន លោក ជួង ជី (នាយកុយ); លោក ទេពរិនដារ៉ូ; អ្នកស្រី អុន សុភឿន (គ្រត); អ្នកនាង ឌី សូនីតា ព្រមទាំងតារាជាច្រើនរូបទៀត។ ភាពយន្តនេះ នឹងចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តទៅ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស