ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមជាថ្មីថា Jennie កំពុងស្រលាញ់គ្នាជាមួយ Juyeon ក្រុម the boyz
នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ប្រធានបទមួយដែលមានចំណងជើងថា “Jennie ទាក់ទងគ្នាបានមួយរយៈ” ត្រូវបានគេចុះផ្សាយលើវេទិកាកូរ៉េ Pann Nate យ៉ាងគគ្រឹកគគ្រេង ដោយទាញបានអ្នកចូលទស្សនាជាង ១៧៨ ០០០ គិតត្រឹមព្រឹកម្សិលមិញនេះ។

នៅទីនោះ អ្នកសរសេរប្រធានបទបានភ្ជាប់រូបថតនៃគណនី YouTube របស់ Jennie និង Instagram របស់ Juyeon សមាជិកក្រុម The Boyz’s រួមជាមួយនឹងចំណងជើងថា “នៅថ្ងៃទី ២៣ ខែធ្នូ Juyeon បានប្រើបទចម្រៀង “SNOW” របស់ Zion.T នៅលើការបង្ហោះ Instagram ។ ក្រោយមកនៅថ្ងៃទី ២៤ ខែធ្នូ Jennie បានបង្ហោះបទចម្រៀងដូចគ្នានៅលើ YouTube ។ វាជាលើកទីមួយហើយដែល Juyeon បន្ថែមបទចម្រៀងទៅក្នុង Instagram របស់គាត់ ដែលនាំទៅដល់ការសន្និដ្ឋានរបស់អ្នកសរសេរប្រធានបទនៃពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាពួកគេ។
អ្នកសរសេរដដែលបាននិយាយថាក្នុងការបង្ហោះ Instagram ថា Juyeon បានបញ្ចូលរូបថតគ្រួសារឆ្មា ហើយឆ្មាគឺជារូបតំណាង្យទាំង Jennie និង Juyeon វាក៏ត្រូវបានចង្អុលបង្ហាញផងដែរថា Jennie និង Juyeon ទាំងពីរបានចូលរួមការប្រគំតន្ត្រីរបស់ Daniel Caesar នៅទីក្រុងសេអ៊ូល ហើយអ្នកសរសេរក៏បានអះអាងផងដែរថា Jennie និង Juyeon បានបង្កើតរង្វង់មិត្តថ្មីជាមួយតារាបង្ហាញម៉ូដ។
ជាចុងក្រោយ អ្នកសរសេរនៃប្រធានបទនេះបានសរសេរថា “ព័ស្តុតាងចុងក្រោយដែលខ្ញុំជឿថា ពួកគេកំពុងណាត់ជួបគឺការបង្ហោះ Instagram របស់ Juyeon ខ្ញុំគិតថាការប្រារព្ធខួបកំណើតរបស់គាត់ បានបញ្ចប់បន្ទាប់ពីគាត់បានបញ្ចប់ការផ្សាយបន្តផ្ទាល់កាលពីម្សិលមិញ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក Juyeon បានទទួលនំខេកមួយ ហើយបានប្រារព្ធម្តងទៀតនៅពាក់កណ្តាលអធ្រាត្រ។ ខួបកំណើតរបស់ Juyeon គឺកាលពីម្សិលមិញ ១៥ ខែមករា ហើយថ្ងៃនេះ ១៦ ខែមករា គឺជាថ្ងៃកំណើតរបស់ Jennie ម្ដង។
ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណេតកូរ៉េមិនជឿទាំងស្រុងលើការអះអាងរបស់អ្នកសរសេរនោះទេ ហើយថាគ្មានព័ស្តុតាងច្បាស់លាស់ ផ្ទុយទៅវិញគ្រាន់តែបង្ហាញការភ័ន្តច្រឡំប៉ុណ្ណោះ។ ក្នុងនោះមានមតិខ្លះៗ ហាក់មិនយល់ស្របលើអ្នកដែលសរសេរពី Jennie ប៉ាតណាប៉ាត់ណីដោយគ្មានព័ត៌មានច្បាស់ការ ហើយនេះដូចជាលារចោទប្រកាន់លើពួកគេយ៉ាងដូច្នោះផងដែរ។
មិនត្រឹមប៉ុណ្ណឹងនោះទេ ទស្សនិកជនមួយចំនួនបានចូលទៅលើកហេតុផលដែលមានអ្នកខ្លះចោទនាងថា បន្ទាប់ពីជាមួយ GD និង Kai ហើយនឹង V ឥលូវនេះ នាងត្រូវមកធ្លាយចចាមអារ៉ាមណាត់ជួប Juyeon ម្ដង។ ទាំងនេះសុទ្ធតែជាព័ត្តុងតាងគួរឲ្យអស់សំណើច។ ជាពិសេស ការអះអាងទាំងអស់ដែលអ្នកបានធ្វើ គឺគ្រាន់តែជាការយល់ច្រឡំរវាងមនុស្សស្គាល់គ្នា និងចូលចិត្តបទចម្រៀងដូចគ្នាជារឿងធម្មតា។ ប្រសិនបើពាក្យចចាមអារ៉ាមនេះចង់ឲ្យមហាជនជឿ ចាំបាច់ត្រូវមានព័ស្តុតាងដូច V និង Jennie។
យ៉ាងណាមិញ ពាក្យចចាមអារ៉ាមថា Jennie មានទំនាក់ទំនងស្នេហាជាមួយតារាប្រុសៗ លែងជារឿងចម្លែកទៀតហើយសម្រាប់អ្នកគាំទ្រសមាជិកក្រុម Blackpink រូបនេះ។ ព្រោះកន្លងមកដូចដែលអ្នកទស្សនាជាច្រើនដឹងហើយថានាងតែងតែលេចឮនូវការទម្លាយរបស់ក្រុមអ្នកសារព័ត៌មាន ទាក់ទិននឹងស្នេហា ប៉ុន្តែគ្រប់យ៉ាងលើបណ្ដាញអ៉ិនធើណេតសុទ្ធតែគ្មានការពិត ឬការធានាអះអាងណាមួយច្បាស់ការនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីរឿង “Marry My Husband” បង្ហោះសារឈឺចាប់ ក្រោយផ្ទុះចម្រូងចម្រាសដល់ថ្នាក់ទស្សនិកជនធ្វើពហិកា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


