សុខភាព
ការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាមទាបពេក នៃអ្នកជំងឺទឹកនោមផ្អែម ជាគ្រោះថ្នាក់មួយដែលមិនគួរមើលរំលង
ការធ្លាក់ចុះទាបពេកនៃកម្រិតជាតិស្ករក្នុងឈាម ទៅលើអ្នកជំងឺទឹកនោមផ្អែម គឺជាបញ្ហា ដែលជួបប្រទះញឹកញាប់ ជាពិសេសលើអ្នកជំងឺទឹកនោមផ្អែម ដែលព្យាបាលដោយថ្នាំចាក់ប្រភេទអ៊ាំងស៊ុយលីន និងថ្នាំគ្រាប់ក្រុមស៊ុលហ្វាមីត (Sulfamide hypoglycémiant) និងក្រុមគ្លីនីត (Glinide)។

ជាការពិតណាស់ ស្ទើរតែគ្រប់អ្នកជំងឺទឹកនោមផ្អែមគ្រប់រូបតែងតែមានការខ្វាយខ្វល់អំពីការឡើងកម្រិតជាតិស្ករនៅក្នុងឈាមរបស់គាត់ ប៉ុន្តែពួកគាត់ទាំងនោះ បានមើលរំលងអំពីគ្រោះថ្នាក់នៃការថយចុះកម្រិតជាតិស្ករទាបពេកនៅក្នុងឈាម ដែលជាមូលហេតុចម្បងទី១ នៃការចូលសម្រាកពេទ្យរបស់អ្នកជំងឺទឹកនោមផ្អែម ហើយវាជាក្តីបារម្ភខ្លាំងបំផុតនៃក្រុមវេជ្ជបណ្ឌិតយើងខ្ញុំ។
១) តើពេលណាទើបយើងហៅថា ការធ្លាក់ចុះជាតិស្ករខ្លាំងពេក នៃអ្នកជំងឺទឹកនោមផ្អែម?
តាមនិយមន័យ វាជាការស្តែងចេញនៃរោគសញ្ញានៃការខ្វះជាតិស្ករទៅចិញ្ចឹមខួរក្បាល (Neuroglucopénie) ព្រមគ្នាជាមួយការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម ដែលមានចំនួនតូចជាង ០.៧ g/l ហើយសញ្ញាទាំងអស់នេះ នឹងបាត់ទៅវិញបន្ទាប់ពី មានការបង្គ្រប់ជាតិស្ករ (Triade de WHIPPLE)។
២) រោគសញ្ញា៖
ក) សញ្ញាដែលកើតឡើងដោយសារការបញ្ចេញអ័រម៉ូនអាដ្រេណាលីន (Réaction adrénergique)
– អាការៈញ័រដៃជើង (Tremblement)
– ញ័រទ្រូង (Palpitation)
– បែកញើស (Transpiration)
– ថប់បារម្ភ (Anxiété)
– ឃ្លានអាហារខ្លាំង (Faim)
– ចង្អោរ (Nausée)
– ស្ពឹកជុំវិញមាត់ (Picotement péribuccale)
– ស្លេកស្លាំង (Paleur)

ខ) សញ្ញាដែលកើតចេញពីការខ្វះស្ករចិញ្ចឹមខួរក្បាល (Neuroglucopénie)
– វិបត្តិនៃការផ្ចង់អារម្មណ៍ (Trouble de concentration)
– ប្រែប្រួលអារម្មណ៍ (Changement de l’humeur)
– ខ្សោយកម្លាំង (Faibless)
– ស្រវាំងភ្នែក (Flou visuelle)
– ឈឺក្បាល (Céphalée)

– សន្លឹម (Somnolence)
– វង្វេង (Confusion)
– ប្រកាច់ (Convulsion)
ការធ្លាក់ចុះជាតិស្ករខ្លាំងធ្ងន់ធ្ងរ អាចឈានដល់ការបាត់បង់ស្មារតី និងអាចដល់ស្លាប់បាត់បង់ជីវិតផងក៏មាន។
៣) ផលវិបាកនៃការចុះជាតិស្ករទាបពេកនៃអ្នកជំងឺទឹកនោមផ្អែម ដែលប្រជាពលរដ្ឋត្រូវតែដឹង៖
ក) ផលវិបាកទៅលើខួរក្បាល៖ វាអាស្រ័យទៅលើភាពធ្ងន់ធ្ងរ និងរយៈពេលនៃការចុះជាតិស្ករ ដែលក្នុងនោះវាអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ស្មារតី ឬអាចឈានដល់ការស្លាប់តែម្តង។ មួយវិញទៀត តាមការសិក្សាថ្មីៗបានបង្ហាញថា ការចុះជាតិស្ករខ្លាំង និងញឹកញាប់ បណ្តាលឲ្យមានការកើនឡើងនូវអត្រាជំងឺវង្វេង (Dementia) នៅពេលគាត់មានវ័យចាស់។
ខ) ផលវិបាកទៅលើបេះដូង៖ តាមការស្រាវជ្រាវបង្ហាញថា ការធ្លាក់ចុះជាតិស្ករទាបពេក និងស្រួចស្រាវ បង្កឲ្យមានការកើនឡើងនូវគ្រោះថ្នាក់បេះដូង ដូចជា ការស្ទះសរសៃឈាមបេះដូង និងវិបត្តិចង្វាក់បេះដូង។
គ) វិបត្តិទៅលើភ្នែក៖ វាធ្វើអោយមានការថយចុះនៃគំហើញ ដោយសារការប៉ះពាល់ដល់រ៉េទីននៃបាតភ្នែក
៤) តើអ្នកជំងឺ និងក្រុមគ្រួសារត្រូវធ្វើដូចម្តេច ពេលមានបញ្ហានេះកើតឡើង?
ជាការចាំបាច់ អ្នកជំងឺទឹកនោមផ្អែមដែលព្យាបាលដោយថ្នាំអ៊ាំងស៊ុយលីន ស៊ុលហ្វាមីត និងក្រុមគ្លីនីត ត្រូវមានជាប់ខ្លួននៅម៉ាស៊ីនតេស្តជាតិស្ករ និងស្ករ (ស្ករគ្រាប់ រឺស្ករដុំ) និងថ្នាំ Glucagon ចាក់បើអាចមាន។
ក្នុងករណី ដែលអ្នកជំងឺមានអាការៈនៃការថយចុះជាតិស្ករ ដូចបានរៀបរាប់ខាងលើ ហើយអ្នកជំងឺនៅដឹងខ្លួន សូមធ្វើតេស្តជាតិស្ករ រួចអោយអ្នកជំងឺទទួលទានស្ករដែលមានបម្រុងទុក។
ក្នុងករណីអ្នកជំងឺចុះជាតិស្ករខ្លាំងពេករហូតបាត់បង់ស្មារតី ក្រុមគ្រួសារអាចជួយគាត់បានតាមរយៈការចាក់ថ្នាំគ្លុយកាកុង (Glucagon) ក្នុងសាច់ដុំ រឺបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការបង្គ្រប់ជាតិស្ករតាមសរសៃឈាម។

៥) ការសន្និដ្ឋាន៖
គ្រប់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ គួរតែបង្កើនការយកចិត្តទុកដាក់អំពីបញ្ហាចុះកម្រិតជាតិស្ករខ្លាំងក្នុងឈាម ដែលជាគ្រោះថ្នាក់ដ៏ធំ មួយសម្រាប់ជីវិត ហើយការចុះជាតិស្ករខ្លាំងបែបនេះ ត្រូវតែស្រាវជ្រាវរកមូលហេតុឲ្យបានច្បាស់លាស់ និងធ្វើការព្យាបាលឲ្យបានសមស្រប។

បើបងប្អូនជួបបញ្ហា ឬមានអាការៈដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកជួបគ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះជំងឺរកមូលហេតុឲ្យបានច្បាស់លាស់ និងព្យាបាលបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើអ្នកជំងឺទឹកនោមផ្អែម គួរគប្បីតាមដានជាតិស្ករដោយខ្លួនឯងបែបណាទើបល្អ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


