កីឡា
ប៉ះអ្នកឌឺ ស៊ូធន់! លន បញ្ញា ប្តូរក្បាច់វ៉ៃទើបអ៊ីរ៉ង់ចុះចាញ់ទឹកទី៤
ជើងខ្លាំងគុនខ្មែរ លន បញ្ញា បានប្រើពេលរហូតដល់៤ទឹកទើបអាចបញ្ឈប់ដៃគូមកពីប្រទេសអ៉ឺរ៉ង់ អាម៊ែរហ៊ហ្ស៊ីន ដាមៀរនី ដែលពូកែឌឺ និងស៊ូធន់ នៅកម្មវិធីរាត្រីប្រយុទ្ធប្រដាល់ ជើងឯក គូបូតា» ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។
ទឹកទី១ កីឡាករទាំងពីរមិនសូវវាយសម្រុកគ្នាខ្លាំងប៉ុន្មានឡើយ ប៉ុន្តែនៅទឹកទី២ ពួកគេបានព្យាយាមសម្រុកគ្នាទៅវិញទៅមកតាមរយៈកណ្តាប់ដៃ និងកែងដ៏គ្រោះថ្នាក់។ អាម៊ែរហ៊ហ្ស៊ីន អាចប្រើកណ្តាប់ដៃ និងកែងបានល្អ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលត្រូវកែងរបស់ លន បញ្ញា រូបគេបានយកដៃទាំងពីរទះមុខខ្លួនឯងជាការឌឺដងដែលមិនខ្លាចកែងរបស់កីឡាករកម្ពុជា។

តាមរយៈការឌឺដងនេះ លន បញ្ញា រឹតតែព្យាយាមវាយកែងផ្ទួនៗ ប៉ុន្តែទោះជាត្រូវយ៉ាងណា ក៏មិនបានធ្វើឲ្យកីឡាករអ៉ីរ៉ង់បាក់ស្រុតឡើយ។ ចូលទឹកទី៣ រូបគេបានយកដៃដាក់លើភ្នែកដែលហាក់ដូចជាសម្លឹងឆ្ពោះទៅទីឆ្ងាយ បន្ទាប់ពីត្រូវកែងរបស់អ្នកលេងគុនខ្មែរ។ ស្រាប់តែពេលនោះ កីឡាករគុនខ្មែរទាត់ផ្កាប់ចានមួយជើងពេញ ប៉ុន្តែរូបគេនៅតែរក្សាជំហររឹងមាំ។
បន្ទាប់មក លន បញ្ញា បានប្រើយុទ្ធសាស្ត្រទាត់ពោះ និងឡើងជង្គង់ដែលជាចំណុចខ្សោយរបស់កីឡាករអ៉ីរ៉ង់។ ទីបំផុតការទាត់ត្រូវពោះ និងចាប់ឡើងជង្គង់ពេញៗបានធ្វើឲ្យរូបគេស៊ូទ្រាំលែងរួច ហើយត្រូវបានអាជ្ញាកណ្តាលរាប់៨លើកទី១។
ចូលទឹកទី៤ លន បញ្ញា បានបង្កើតការទាត់ពោះ និងឡើងជង្គង់ដែលធ្វើឲ្យ អាម៊ែរហ៊ហ្ស៊ីន ទ្រាំទ្រាលែងបាន ហើយបោះបង់ចោលការប្រកួតនៅដើមទឹកទី៤។

ឆ្លងកាត់ការប្រកួតនេះបង្ហាញឲ្យឃើញថា អាម៊ែរហ៊ហ្ស៊ីន ជាកីឡាករម្នាក់ដែលមានស៊ូធន់ល្អ ប៉ុន្តែអាវុធរបស់គេនៅមានកម្រិត។ ប្រសិនបើរូបគេព្យាយាមហ្វឹកហាត់មួយឬពីរឆ្នាំទៀតនឹងក្លាយជាកីឡាករដ៏ល្អម្នាក់៕















អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


