នយោបាយ
មនុស្ស ៨នាក់ស្លាប់ និងរាប់សិបនាក់ កប់បាត់ក្នុងដី ក្នុងហេតុការណ៍បាក់ស្រុត នៅប្រទេសចិន
នៅព្រឹកព្រលឹមថ្ងៃច័ន្ទ ទី២២ ខែមករា នេះ មានមនុស្សរាប់សិបនាក់ត្រូវបានកប់បាត់ក្នុងដី និង ៨ នាក់បានរកឃើញ “ស្លាប់” នៅក្នុងហេតុការណ៍របាក់ដី ក្នុងតំបន់ Zhenxiong ខេត្ត Yunnan ដែលជាតំបន់ព្រៃភ្នំដាច់ស្រយាល នៃភាគនិរតីប្រទេសចិន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋប៉េកាំង CCTV បាននិយាយថា ហេតុការណ៍ដ៏រន្ធត់នេះបានបណ្ដាលឱ្យខូចខាតផ្ទះសម្បែងប្រជាជនចំនួន ១៨ខ្នង និងបង្កឱ្យមានការជម្លៀសមនុស្សជាង ២០០ នាក់ ចេញពីតំបន់គ្រោះថ្នាក់ ។
យោងតាមរបាយការណ៍ពីប្រភពខាងលើ បានឱ្យដឹងទៀតថា មនុស្សចំនួន ៨ នាក់ត្រូវបានបញ្ជាក់ថា “បានស្លាប់” ហើយក្រុមសង្គ្រោះចំនួនពីររយនាក់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ព្រមទាំងមានដូចជាម៉ាស៊ីនពន្លត់អគ្គីភ័យរាប់សិបគ្រឿង និងឧបករណ៍ផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា÷ គ្រោះធម្មជាតិបាក់ដីគឺជារឿងធម្មតានៅក្នុងខេត្ត Yunnan ដែលជាតំបន់ដាច់ស្រយាល និងជាតំបន់ក្រីក្របំផុតនៃប្រទេសចិន ។ វាជាតំបន់ជួរភ្នំដ៏ចោត ដែលគេស្គាល់ថា ជាតំបន់ខ្ពង់រាបហិម៉ាឡៃ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


