ជីវិតកម្សាន្ដ
ម្ដាយ Coco Lee យំក្នុងថ្ងៃខួបកំណើតកូន ខណៈគ្រួសារមិនទាន់ស្ងប់ចិត្តការស្លាប់របស់នាង
នៅល្ងាចថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៣ គ្រួសាររបស់ Coco Lee ស្រាប់តែប្រកាសថា តារាចម្រៀងរូបនេះបានទទួលមរណភាពហើយ ហេតុការណ៍នេះមានការភ្ញាក់ផ្អើលនិងសោកស្ដាយដល់អ្នកគាំទ្រទូទាំងអាស៊ី។ ដ្បិតថានាងទទួលមរណភាពច្រើនខែក្ដី ប៉ុន្តែក្រុមគ្រួសារតារាស្រីអាមេរិកនៅមិនទាន់អស់ចិត្កនូវឡើយទេ។
យោងតាមការចុះផ្សាយពីកាសែត Sinchew មនុស្សដែលស្រលាញ់ Coco Lee បានប្រមូលផ្តុំគ្នារៀបចំផ្កា និងអំណោយសម្រាប់នាងនៅឯសួន Coco Lee Memorial Garden ក្នុងឧទ្យាន Shimenfeng ទីក្រុង Wuhan ដែលធ្វើឲ្យតំបន់ទាំងមូលមើលទៅដូចជាសមុទ្រផ្កា។ ពួកគេក៏បានរៀបចំពិធីខួបកំណើតដោយអញ្ជើញក្រុមគ្រួសារតារាចម្រៀងសំឡេងស្រទន់ មកចូលរួមនៅពេលរសៀលផងដែរ ។ សិល្បករជាច្រើនបានផ្ញើផ្កាទៅកាន់ព្រឹត្តិការណ៍នេះ រួមជាមួយនឹងកាតជូនពរ Coco Lee ឲ្យសម្រាកដោយសន្តិភាព។
ក្នុងនោះផងដែរ ម្តាយរបស់ Coco Lee ក៏បង្ហាញវត្តមានចូលរួមក្នុងកម្មវិធីខួបកំណើតកូនស្រីខ្លួន ជាមួយនឹងកូនស្រីច្បងស្ពីរនាក់របស់គាត់។ ក្រុមគ្រួសាររបស់ម្ចាស់បទ Before I Fall In Love ត្រូវបានអញ្ជើញឲ្យធ្វើជាអធិបតីក្នុងពិធីនេះក្នុងនាមគ្រួសារ ដោយដំបូងឡើយ ម្ដាយបង្កើត Coco Lee បានបង្ហាញខ្លួននៅលើឆាកញញឹមពព្រឹម ប៉ុន្តែក្រោយមកគាត់ស្រាប់់តែយំយ៉ាងខ្លាំង រហូតមិនអាចបន្តព្រឹត្តិការណ៍នេះតទៅទៀតបាន ដូច្នេះហើយ បងស្រីទាំងពីររបស់ Coco Lee ត្រូវរៀបចំសកម្មភាពជំនួសម្ដាយ។

ថ្វីបើគ្មានវត្តមានប្អូនស្រីក្នុងពិធីអបអរខួបកំណើត តែបងស្រីរបស់ Coco Lee ឈ្មោះ Nancy បាននិយាយទាំងញញឹមថា ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏លំបាកបំផុតសម្រាប់គ្រួសាររបស់នាង។ នាងសង្ឃឹមថាអ្នកគាំទ្រ និងមិត្តភក្តិនឹងចងចាំរឿងល្អៗដែលតារាចម្រៀងស្រីរូបនេះបន្សល់ទុក ហើយរស់នៅប្រកបដោយភាពវិជ្ជមាន និងពោរពេញដោយថាមពល។
ដោយឡែក យោងតាមប្រភពមួយទៀតពី St Headline បាននិយាយថា Coco Lee បានទុកទ្រព្យសម្បត្តិទាំងអស់របស់នាងទៅឲ្យម្តាយអាយុ ៨៦ ឆ្នាំ។ ស្របពេលដែលសារព័ត៌មាន Yahoo ផ្សាយថា ទ្រព្យសម្បត្តិរបស់ Coco Lee លើសពី ១២៨លានដុល្លារអាមេរិក ។ ទ្រព្យសម្បត្តិដែលតារាចម្រៀង Coco Lee បន្សល់ទុករួមមាន អចលនទ្រព្យ ភាគហ៊ុនក្រុមហ៊ុន, ចំណូលពីការផលិតចម្រៀង ការចូលរួមកម្មវិធីទូរទស្សន៍។

សូមជម្រាបជូនថា ឈ្មោះពិតរបស់ Coco Lee គឺ Ly Van នាងជាតារាចម្រៀងហុងកុង-អាមេរិក ដែលមានសម្រស់ដ៏ស្រស់ស្អាត ទឹកដមសំឡេងផ្អែមខ្លាំងអាចអន្ទងឲក្យអ្នកស្ដាប់អន្លង់អន្លោចទៅតាមសំនៀងរបស់នាង។ តារាស្រីសញ្ចាតិអាមេរិករូបនេះ មានបទចម្រៀងល្បីៗជាច្រើនដូចជា៖ Before I Fall In Love, Just no other way ដែលល្បីបំផុតក្នុងអាជីពសម្ដែងរបស់ Coco Lee។ ល្បីល្បាញបំផុតក្នុងអាជីពសិល្បៈរបស់ Coco Lee គឺបទចម្រៀង A love before time ដែលជាបទភ្លេងនៃខ្សែភាពយន្ត Crouching Tiger, Hidden Dragon ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ លេចមុខអតីតម្ចាស់មកុដ MGI បវរកញ្ញា Thuy Tien មកកម្ពុជាយ៉ាងភ្ញាក់ផ្អើល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


