Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមភាគខាងជើង ចុះត្រជាក់ដល់ក្រោម១០អង្សាសេ ត្រូវបង្ខំចិត្តបិទសាលារៀន

បានផុស

នៅ

តាមការចុះផ្សាយរបស់គេហទំព័រ Tuoi Tre, តំបន់ភាគខាងជើងប្រទេសវៀតណាមដូចជា Hanoi, Lang Son និង Bac Giang ត្រូវបង្ខំចិត្តបិទសាលាមត្តេយ្យនិងបឋម អនុញ្ញាតឲ្យសិស្សនៅផ្ទះសិន ព្រោះតែអាកាសធាតុចុះត្រជាក់ខ្លាំង ដោយនៅថ្ងៃអង្គារទី២៣ខែមករា សីតុណ្ហភាពបានធ្លាក់ដល់ ក្រោម១០អង្សាសេ។

(រូបថត៖ VNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃដដែលនោះ សីតុណ្ហភាពក្នុងទីក្រុង Hanoi បានធ្លាក់ចុះដល់កម្រិតកំណត់ត្រា៩.៩អង្សាសេ។ ហេតុនេះហើយទើបសាលា ជូនដំណឹងដល់ឪពុកម្តាយសិស្ស ថាម៉ោងរៀនត្រូវផ្អាកសិន។

ទោះបីជាយ៉ាងណាក៏ដោយ សាលាមួយចំនួនមិនបានបិទទាំងស្រុងទេ ពោលគឺគ្រូៗ ងាកទៅបង្រៀនសិស្សតាមអនឡាញវិញ។

លោក Giang Thanh Thuy នាយកសាលាបឋមសិក្សា Trung Van ក្នុងស្រុក Nam Tu Lien បានប្រាប់អ្នកសារព័ត៌មានថា ការបង្រៀនតាមអនឡាញនៅតែបន្ត បើអាកាសធាតុនៅតែត្រជាក់ខ្លាំងបែបនេះ។

(រូបថត៖ Chu Xuan Cuong)

មុននេះ មន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុង បានប្រកាសថា សាលាមត្តេយ្យនិងបឋម គួរបិទបើសីតុណ្ហភាពធ្លាក់ចុះដល់ក្រោម១០អង្សាសេ ប៉ុន្តែសម្រាប់អនុវិទ្យាល័យវិញ ចាំសីតុណ្ហភាពធ្លាក់ចុះដល់ក្រោម៧អង្សាសេ ចាំបិទក៏បាន។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ខែនេះ ប្រទេសវៀតណាម តែងតែជួបប្រទះអាកាសធាតុចុះត្រជាក់ខ្លាំងជានិច្ច។

នៅតំបន់ភ្នំចុងភាគខាងជើង នៃខេត្ត Quang Ninh, សីតុណ្ហភាព បានធ្លាក់ចុះដល់ក្រោមសូន្យអង្សាសេឯណោះ ហើយថែមទាំងមានធ្លាក់ទឹកកកទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​អាកាសធាតុ ចុះត្រជាក់ទាបបំផុតមកនៅ ១៥ អង្សា ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម