ព័ត៌មានអន្ដរជាតិ
Breaking News! ធ្លាក់យន្តហោះ រុស្ស៊ី ដឹកអ្នកទោសសង្គ្រាម អ៊ុយក្រែន ៦៥ នាក់
ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា យន្តហោះសម័យសូវៀតប្រភេទ Il-76 ដែលដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែនប្រមាណ ៦៥ នាក់ ព្រមទាំងអាកាសយានិក ៦ នាក់ និងអ្នកអមដំណើរ ៣ នាក់ទៀតបានធ្លាក់នៅតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃទី២៤ ខែមករានេះ ។

ក្រសួងការពារជាតិបាននិយាយទៀតថា យន្តហោះ IL-76 របស់កងកម្លាំងដែនអាកាសរុស្ស៊ីដែលដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែនដើម្បីយកទៅដោះដូរជាមួយអ្នកទោសរុស្ស៊ី ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលផលិតដោយសហរដ្ឋអាមេរិក Patriot ចំនួន ៣ គ្រាប់ ខណៈគណៈកម្មាការកងទ័ពអាកាសរុស្ស៊ីក៏បានហោះហើរទៅកាន់ទីតាំងកើតហេតុផងដែរ ។
គួរបញ្ជាក់ថា យន្តហោះ IL-76 គឺជាយន្តហោះយោធារុស្ស៊ីដែលត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនទំនិញធំៗ និងធ្ងន់ៗក្នុងរយៈចម្ងាយឆ្ងាយ ហើយវាអាចផ្ទុកទំនិញបានច្រើនជាង ៤០ តោនក្នុងរយៈចម្ងាយ ៣,៦០០ ទៅ ៤,២០០ គីឡូម៉ែត្រ និងមានល្បឿនហោះពី ៧៧០ ទៅ ៨០០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈលក្ខណៈពិសេសរបស់យន្តហោះនេះ គឺការដឹកជញ្ជូនយោធា ការចាក់ប្រេងនៅលើអាកាស ក៏ដូចជាប្រតិបត្តិការរុករក និងជួយសង្គ្រោះជាដើម ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


