KPT+
ទស្សនៈអវិជ្ជមានពីលុយ បង្អាក់មនុស្សមិនឲ្យខំរកប្រាក់
លុយ នៅតែជាប្រធានបទក្ដៅដែលលើកជជែកមិនដាច់ស្រេច។ អ្នកខ្លះថា លុយជាប្រភពនៃសុភមង្គល រីឯអ្នកខ្លះទៀតថាជាដើមចមនៃសកម្មភាពអាក្រក់។ មិនមែនមានមតិណាមួយខុសឬត្រូវចំពោះរឿងនេះទេ ព្រោះការលើកឡើងទាំងអស់សុទ្ធតែមានហេតុផលសមស្របរៀងខ្លួន។
យ៉ាងណាមិញ ការយល់ឃើញខ្លះអំពីលុយអាចជះឥទ្ធិពលអវិជ្ជមានចំពោះការរស់នៅប្រចាំថ្ងៃ មិនឲ្យជីវិតទៅមុខដូចគេដូចឯងបាន។ ខាងក្រោមជាគំនិតអវិជ្ជមានអំពីលុយដែលអាចរារាំងយើងមិនឲ្យមានបានដូចអ្នកដទៃ៖
១. លុយជាប្រភពនៃអំពើអាក្រក់

មនុស្សមួយចំនួនយល់ថា លុយជាឬសគល់នាំឲ្យមនុស្សធ្វើអំពើអាក្រក់។ ប៉ុន្ដែការពិត ការស្រឡាញ់លុយងប់ងុលទៅវិញទេ ដែលជាដើមហេតុនៃទង្វើមិនល្អ។ អំពើអាក្រក់ឬល្អ អាស្រ័យលើនិស្ស័យមនុស្ស ព្រោះពួកគេជាអ្នកទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន មិនមែនមកពីលុយជាអ្នកកំណត់ឡើយ។
សាកគិតទៅមើល៍! សេដ្ឋីជាច្រើនលើពិភពលោកនេះ សុទ្ធតែជាមនុស្សអាក្រក់ឬយ៉ាងណា? នៅពេលដែលយើងគិតថា លុយគឺជាឬសគល់នៃអំពើអាក្រក់ ទស្សនៈនឹងបង្អាក់ដំណើរក្នុងការស្វែងរកការមានបានសម្រាប់ខ្លួនឯង។
២. លុយមិនមែនជាក្ដីសុខនៃជីវិត
ក្នុងជីវិតជាក់ស្ដែង មនុស្សតែងតែត្រូវការលុយជាប្រចាំថ្ងៃ។ យើងមិនអាចនិយាយថាលុយមិនសំខាន់ទៅកាន់គ្រួសារដែលមានមនុស្សឈឺ ឬ ទៅកាន់មនុស្សដែលកំពុងខ្វះខាតអាហារឡើយ។
ទោះជាយើងយល់យ៉ាងណាចំពោះលុយក៏ដោយ ក៏យើងមិនអាចប្រកែកបានថា លុយបានជួយធ្វើឲ្យជីវិតយើងងាយស្រួល និងមានក្ដីសុខបានទេ។ លុយអាចជួយពេលដែលមានជំងឺ ពេលដែលឃ្លាន និងពេលមានបញ្ហានានា ហើយថែមទាំងជួយឲ្យយើងមានឱកាសក្នុងការធ្វើរឿងជាច្រើនក្នុងជីវិត។
៣. លុយធ្វើឲ្យមនុស្សកំណាញ់

មកទល់នឹងពេលនេះ នៅតែមានបុគ្គលមួយចំនួនយល់ថា កាលណាមានបាននឹងធ្វើឲ្យមនុស្សកំណាញ់ ធ្វើអ្វីមួយគិតតែពីលុយជាធំជាដើម។ ប៉ុន្ដែគួរចងចាំរឿងនេះ! ការជួយសង្គ្រោះដល់មនុស្សទូទាំងពិភពលោក ការចូលរួមបរិច្ចាគលើសកម្មភាពសប្បុរសធម៌នានា គឺបានមកពីអ្នកមានចូលរួមច្រើនជាងគេ។ ការយល់ឃើញអវិជ្ជមានមកដាក់ពីមុខ នឹងបិទបាំងនូវឱកាសក្នុងការទទួលបានចំណេះដឹង ក៏ដូចជាបទពិសោធន៍ល្អៗពីពួកអ្នកមាន ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបុគ្គលជោគជ័យមួយរូប៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ bloomberg
ចុចអាន៖គ្រប់គ្នាជានាយកប្រតិបត្តិ នៃជីវិតខ្លួនឯង កុំរស់ព្រោះអ្នកដទៃ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន