ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌូណេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការ ផ្ដោតលើពាណិជ្ជកម្មកាបូននិងថាមពលបៃតង
ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុពាណិជ្ជកម្មកាបូននិងថាមពលបៃតង ស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា និងក្រសួងបរិស្ថានបានសម្រេចបើកទំព័រនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌូណេស៊ី-កម្ពុជា។

ក្នុងជំនួបនៅទីស្តីការក្រសួងបរិស្ថាន លោក សានតូ ដាមូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជាបានថ្លែងអបអរចំពោះសមិទ្ធផលការងារដែលក្រសួងបរិស្ថានសម្រេចបានដោយជោគជ័យនូវភារកិច្ចក្នុងរយៈពេល ១០០ ថ្ងៃ។
ដើម្បីបន្តរឹតចំណងមិត្តភាពរវាង កម្ពុជា-ឥណ្ឌូណេស៊ី ឲ្យកាន់តែមានភាពស្អិតរមួតទ្វេឡើង ឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីគោលបំណងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលផ្ដោតសំខាន់លើកិច្ចគាំពារបរិស្ថាន ជីវៈចម្រុះ និងសេដ្ឋកិច្ចបៃតង ដោយរាប់បញ្ចូលឥណទានកាបូន ពាណិជ្ជកម្មកាបូន និងថាមពលបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ជាការឆ្លើយតប លោកអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជម្រាបជូនដល់ឯកអគ្គរដ្ឋទូតអំពីយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលឈរលើយុទ្ធសាស្រ្តគន្លឹះនេះកម្ពុជាចង់សម្រេចបានភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានបន្តថា កម្ពុជា-ឥណ្ឌូណេស៊ី នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្អាតប្រទេសទាំងពីរឲ្យទទួលបានភាពស្អាត មិនមានការបំពុលដោយសំណល់ប្លាស្ទិក និងមានភាពបៃតង តាមរយៈការបង្កើនគម្របព្រៃឈើឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងការវិនិយោគបៃតងក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំនេះ។
គួររម្លឹកជូនថា ទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និងកម្ពុជាអស់រយៈពេល ៦៥ឆ្នាំមកនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន តាមរយៈការវិនិយោគ ការនាំចេញនាំចូលផលិតផល ការផ្លាស់ប្តូរទំនិញកសិកម្ម ឧស្សាហកម្មសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ៕
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


