Connect with us

ព័ត៌មានជាតិ

​កសិករឃុំទន្លេបិទ ​កំពុងត្រូវប៉ាន់​តម្លៃស្រូវឡើងថ្លៃ​

បានផុស

នៅ

​នៅដំណាច់ខែមករា ឆ្នាំ២០២៤នេះ កសិករក្នុងឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ ​កំពុងប្រមូលផលស្រូវ លើផ្ទៃ​ដីជិត ៥០០ ហិកតា ខណៈទិន្នផលក្នុង១ហិកតា ចាប់ពី៦តោន ទៅ៧តោន ស្របពេលដែលទីផ្សារស្រូវកំពុងហក់ឡើងក្នុង១ គីឡូក្រាមតម្លៃ ១ ៤០០ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាន់ រ៉េត អាយុ៦១ឆ្នាំ រស់នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ បានបញ្ជាក់ឲ្យដឹងថា កសិករ បាន​ដាំ​ពូជស្រូវមាន៤​ប្រភេទ រួមមាន ពូជ៥១, ៥៤, MO១៨ និងពូជដៃថឺម ព្រោះពូជស្រូវទាំងនេះ មាន​គុណ​ភាពល្អ បាយទន់ឆ្ងាញ់ មានក្លិនក្រអូបល្អ កាដាំប្រើរយៈពេលតែ៣ខែដូចគ្នា កសិករអាច​ប្រមូល​ផលបានហើយ ជាមួយនឹងទិន្នផលខ្ពស់១ហិកតា អាច​ទួល​ផលពី៦តោនទៅ៧តោនឯណោះ។

ការចំណាយរាប់ទាំងការភ្ជួររាស់ ថ្លៃពូជស្រូវ ការច្រូតកាត់ ដាក់ជី បាញ់ថ្នាំកម្ចាត់សត្វល្អិត ថ្លៃប្រេង ត្រូវចំណាយអស់ជាង៤លានរៀល ទូទាត់រួចកសិករទទួលប្រាក់ចំណូលបាន ៣ លានរៀលដែរក្នុងដី១ហិកតា។

ឆ្នាំនេះស្រូវឲ្យផលល្អដូចឆ្នាំទៅដែរ តែតម្លៃឆ្នាំនេះ ក៏ខ្ពស់ជាងឆ្នាំទៅដែរ គឺដើមដៃនេះតម្លៃ១ ៤០០ រៀល ក្នុង១គីឡូក្រាម ឆ្នាំទៅតម្លៃតែ១ពាន់១រយរៀលទេ ក្នុង១គីឡូក្រាម។

ជាក់ស្តែងប៉ុន្មានថ្ងៃនេះ រាងចុះតម្លៃបន្តិចវិញ ក្នុង១ឆ្នាំកសិករអាចផលិតស្រូវបាន ៣ ដង បើមានទឹក ខណៈឆ្នាំនេះ អាចខ្វះទឹក កសិករអាចធ្វើបានតែ២ដងទេ ទៅតាមកត្តាជាក់ស្តែង។ ទីផ្សារស្រូវមិនពិបាកលក់ទេ តែតម្លៃឡើងចុះមិនថេរទេ  សូមឲ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារល្អ កសិករសប្បាយក្នុងការផលិតស្រូវផង។

លោក ភិន ឈុន មេឃុំទន្លេបិទ បានឲ្យដឹងថា កសិករដាំស្រូវ មាន៧ភូមិគឺ ភូមិទួលគរ ទួលខ្សាច់ ព្រែកជីក ដូនម៉ៅលើ ដូនម៉ៅក្រោម ទន្លេបិទ និងភមិយាយស លើផ្ទៃដីជិត៥០០ហិកតា ខណៈឆ្នាំទៅទទួលបានផលជាង ៣ ពាន់តោន ហើយ​ផលស្រូវឆ្នាំ២០២៤នេះ ប្រហែលមិនខុសគ្នាទេ ដោយពិនិត្យតាមស្ថានភាពជាក់ស្តែង ព្រោះភូមិសាស្ត្រដីស្រែ ពិសេសដីតាមមាត់បឹងមានជីវជាតិល្អណាស់ កម្រិតជីវភាពប្រជាពលរដ្ឋរស់ដោយសមរម្យ ថ្លៃថ្នូរ មិនពិបាកនោះទេ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ ម៉ោង មុន

ក្លិប​ព្រះខ័នរាជស្វាយរៀង ប្រកាស​ចែក​ផ្លូវ​ជា​មួយ Gabriel និង Nick Taylor

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្រ្តីការបរទេសកម្ពុជា ផ្ញើលិខិតជំរុញរដ្ឋាភិបាលថៃឱ្យទៅដោះស្រាយបញ្ហានៅព្រំដែនជាមួយកម្ពុជានៅតុលាការអន្តរជាតិICJ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ទស្សនិកជនអំពាវនាវសាច់ញាតិជួយ Justin  ​ក្រោយធ្លាក់​ក្នុងសភាពមើលលែងយល់

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យចូលរួមទប់ស្កាត់ព័ត៌មាន បែបញុះញង់ ដែលប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ៨ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១១ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ៥ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម