ព័ត៌មានជាតិ
លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន
នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល ក្នុងគោលបំណងពិនិត្យមើលលើផែនការសកម្មភាពរបស់គណៈកម្មការគាំទ្រអនុសញ្ញាអូតាវ៉ាទាំង៤ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងសម្រេចឱ្យបាននូវគោលដៅអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

អង្គប្រជុំ ក៏បានលើកឡើងអំពីការអនុវត្តមាត្រា៤ ស្តីពីការបំផ្លាញគ្រាប់មីនដែលរក្សាទុក និងបានអបអរសាទរដល់ប្រទេសក្រិកដែលមានដំណើរការវិជ្ជមានក្នុងការសម្រេចគោលដៅនេះ។ ជាមួយគ្នានេះ អង្គប្រជុំបានផ្តោតជាពិសេសទៅលើប្រទេសអ៊ុយក្រែន ដែលរងការចោទប្រកាន់ថាបានរក្សាទុកគ្រាប់មីនប្រឆាំងមនុស្ស និងបានស្នើឱ្យបន្តតាមដានដោយយកចិត្តទុកដាក់បន្ថែមទៅលើបញ្ហារបស់អ៊ុយក្រែន។
ពាក់ព័ន្ធនឹងសាកលភាវូបនីយកម្មនៃអនុសញ្ញា អង្គប្រជុំបានស្នើឱ្យមានការជំរុញដល់រដ្ឋមិនមែនភាគីអនុសញ្ញាចូលរួមក្នុងអនុសញ្ញា ឬអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាទោះបីខ្លួនមិនមែនជារដ្ឋភាគីក៏ដោយ។ បន្ថែមលើនេះ អង្គប្រជុំបានកំណត់ពីសកម្មភាពសំខាន់ៗ ដែលនឹងត្រូវប្រព្រឹត្តទៅក្នុងឆមាសទី១ ឆ្នាំ២០២៤ និងបានពិនិត្យទៅលើស្ថានភាពថវិកាសម្រាប់ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០៤ ខាងមុខ៕




-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


