ជីវិតកម្សាន្ដ
អ្នករចនាម៉ូដដ៏ល្បីម្នាក់ទម្លាយថា ចង្កេះ Lisa តូចខ្លាំងសឹងតែរកមិនឃើញ
អ្នករចនាម៉ូដក្នុងប្រទេសថៃមួយរូប បានទម្លាយពីសំលៀកបំពាក់ដែល Lisa ធ្លាប់ស្លៀកទៅចូលរួមកក្នុងពិធីរបស់ស្ដេច charles នៅវិមាន Buckingham កាលប៉ុន្មានខែមុន ដោយនាងប្រាប់ថាសមាជិកក្រុម BLACKPINK មានចង្កេះតូចខ្លាំងណាស់ ពេលខ្លះរកមិនឃើញត្រគៀកនៅត្រង់ណាផង។ ដែលនេះបានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាំងពីដំបូងមក Lisa តែងតែធ្វើឲ្យអ្នកលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើលជាមួយនឹងរូបរាងដ៏តូចច្រឡឹង និងចង្កេះតូចមួយរបស់នាងជារឿយៗ។ រាល់សំលៀកបំពាក់ដែលនាងស្លៀកតែងតែទាក់ទាញពីភ្នែកអ្នកទស្សនា ខណៈដែលមានឈុតមួយដែលនាងស្លៀកទៅវិមាន Buckingham គឺត្រូវដេរបញ្ចូលបន្ថែមនៅប្រទេសថៃផងនៅអង់គ្លេសផង។
តាមរយៈបទសម្ភាសន៍ជាមួយបណ្តាញ YouTube FAROSE នៅក្នុងវីដេអូចុងក្រោយបានបង្ហាញពី Moo Asava ជាអ្នករចនាម៉ូដជនជាតិថៃម្នាក់គត់ ដែលជាអ្នកបង្កើតឈុតដ៏ប្រណិតនេះសម្រាប់ Lisa ស្លៀកទៅចូលរួមពិធីក្នុងវិមាន Buckingham។ អ្វីដែលធ្វើឲ្យក្រុមអ្នកនិយមលេងអ៊ីនធឺណែត មានការភ្ញាក់ផ្អើលជាខ្លាំងនោះគឺ ឈុតពណ៌ទឹកដោះគោមួយនោះត្រូវដេរចូលបន្ថែមទៀត បើទោះបីជាបានវាស់វែងទំហំសមនឹងរូបនាងកន្លងមកក្ដី។
អ្នកចរនាដដែលនេះបានបញ្ចាក់ថា គាត់ពិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងមិននឹកស្មានថា Lisa មានចង្កេះតូចខ្លាំងម្លឹងៗទេ។ ឈុតដែលគាត់ច្នៃនោះវាមានទំហំ XS ប៉ុន្តែដោយសារតែចង្កេះរបស់នាងតូចពេក ពួកគេត្រូវតែធ្វើការកែសម្រួលបន្ថែមទៀត ដើម្បីឲ្យសមនឹងសមាមាត្ររបស់នាងយ៉ាងល្អឥតខ្ចោះ។ ទោះបីជាដំបូងមានការផ្លាស់ប្តូរនៅក្នុងប្រទេសថៃ ប៉ុន្តែនៅពេលនាងមកដល់ប្រទេសអង់គ្លេស ឈុតនោះត្រូវបានដេរបញ្ចូលសាជាថ្មីម្ដងទៀត។
យ៉ាងណាមិញ ក្រោយព័ត៌មាននេះបានសាយភាយពេញបណ្ដាញសង្គម អ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលជាមួយនឹងចង្កេះដ៏តូចរបស់នាងយ៉ាងខ្លាំង។ ជាពិសេសអ្វីដែលជាការចាប់អារម្មណ៍ទំហំ XS គឺតូចបំផុតក្នុងចំណោមទំហំទាំងប៉ុន្មានដែលមាន។ ដូច្នេះបានន័យថា រាងរបស់សមាជិកក្រុម BLACKPINK តូចខ្លាំងជាងចហ្កេះរបស់ក្មេងៗទៅទៀត៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការសេអ៊ូលកាត់ទោស អតីតក្រុម B.A.P ជាប់ពន្ធនាគារ៣ឆ្នាំ ពាក់ព័ន្ធនឹងរំលោភសេពសន្ថវៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


