ជីវិតកម្សាន្ដ
តុលាការសេអ៊ូលកាត់ទោស អតីតក្រុម B.A.P ជាប់ពន្ធនាគារ៣ឆ្នាំ ពាក់ព័ន្ធនឹងរំលោភសេពសន្ថវៈ
នៅថ្ងៃទី ០១ ខែកុម្ភៈ ផ្នែកឧក្រិដ្ឋកម្មនៃតុលាការក្រុង Seoul Western District (ចៅក្រម Kwon Sung Soo) បានកាត់ទោសលោក Kim Himchan ឲ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ ដោយពន្យាពេលការសាកល្បងរយៈពេល៥ ឆ្នាំ ពីបទចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភលើច្បាប់ស្តីពី ការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មផ្លូវភេទ (ការថត ឬចូលរួមក្នុងអំពើអាសអាភាសដោយប្រើកាមេរ៉ា ឬប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនង)។
លើសពីនេះ យោងតាម allkpop បានបញ្ចាក់ដែរថា តុលាការបានបង្គាប់ឲ្យ Himchan ឆ្លងកាត់ថ្នាក់ព្យាបាលអំពើហិង្សាផ្លូវភេទរយៈពេល ៤០ ម៉ោង។ គាត់ក៏នឹងត្រូវទទួលរងការរឹតបន្តឹងរយៈពេល ៣ ឆ្នាំលើការងារនៅក្នុងស្ថាប័នទាក់ទងនឹងកុមារ យុវជន និងបុគ្គលពិការផងដែរ។
មុនពេលតុលាការកាត់ទោសអតីតសមាជិកក្រុម B.A.P រូបនេះ Himchan ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទលើជនរងគ្រោះដែលគាត់បានអញ្ជើញទៅផ្ទះគាត់ក្នុងខែឧសភា ឆ្នាំ ២០២២ ដោយថតវាដោយខុសច្បាប់ ហើយបន្ទាប់មកបានផ្ញើខ្លឹមសារនៃឃ្លិបទៅជនរងគ្រោះក្នុងខែមិថុនា។ ក្នុងនោះផងដែរ នៅមុនពេលកើតមានហេតុការណ៍នេះ Himchan ក៏ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទស្ត្រីពីរនាក់ ខណៈពេលដែលស្រវឹងនៅខាងក្រៅបារមួយក្នុង សង្កាត់ Hannam-dong ទីក្រុងសេអ៊ូល ក្នុងខែមេសា។
ទន្ទឹមនឹងនេះដែរ Himchan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាក់ស្តែងនៅក្នុងសាលាឧទ្ធរណ៍សម្រាប់ការរំលោភផ្លូវភេទដោយបង្ខំលើស្ត្រីអាយុ ២០ ឆ្នាំ ដែលមានឈ្មោះហៅកាត់ថា A នៅទីក្រុង Namyang-ju នៃខេត្ត Gyeonggi-do ក្នុងខែកក្កដាឆ្នាំ ២០១៨ ។ បន្ទាប់ពីបានបម្រើរយៈពេល១០ខែ ការកាត់ទោសដែលបានបញ្ចប់កាលពីខែធ្នូឆ្នាំមុន គាត់ត្រូវបានចាប់ខ្លួនម្តងទៀត ហើយត្រូវបាននាំយកទៅកាត់ទោសពីបទឧក្រិដ្ឋកម្មផ្លូវភេទបន្ថែមទៀតផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កន្លងផុតទៅ២០ឆ្នាំ Lee Young Ae ត្រៀមសម្តែងរឿង “ជីវិតនាងចាំងគីម” វគ្គ២
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


