វប្បធម៌ ជំនឿ
ផ្លែឈើ ៣ មុខ គេមានជំនឿមុតមាំខានមិនបាន ក្នុងថ្ងៃសែនដកជើងធូបស្អែកនេះ
រាល់គ្រឿងដង្វាយដែលយើងបានរៀបចំសម្រាប់ធ្វើពិធីថ្វាយបង្គំឬគោរពទេវតាឆ្មាំថ្មីទាំងអស់នោះ សុទ្ធតែបង្កប់នូវអត្ថន័យ ផ្សេងៗពីគ្នា សូម្បីតែប្រភេទផ្លែឈើនីមួយៗក៏ត្រូវបានជ្រើសរើសឲ្យត្រូវក្បួន ទៅតាមជំនឿ ដើម្បីបង្កើនសុភមង្គលដល់ក្រុមគ្រួសារ និងនាំតែលាភសំណាង។
តួយ៉ាង ផ្លែឈើទាំង៣មុខមានដូចជា៖ ចេក ម្នាស់ និងក្រូច សុទ្ធតែបញ្ជាក់ពីអត្ថន័យផ្សេងៗទៅតាមជំនឿរបស់ជនជាតិចិនតាំងពីយូរលង់ណាស់មកហើយ។ ផ្លែឈើ៣មុខនេះមិនថាជនជាតិចិនផ្ទាល់ឬអ្នកជាប់សែស្រឡាយចិន តែងតែដាក់ជាដង្វាយមិនឲ្យអាកខានឆ្នាំណាមួយឡើយ។ ព្រោះគេមានជំនឿថា កាលបើសែនចេក ម្នាស់ និងក្រូច ដូចនាំភាពរុងរឿង នាំលុយកាក់ នាំហុងស៊ុយពេញមួយឆ្នាំយ៉ាងដូច្នោះ។
១ ចេក
បើតាមសូរសៀងនៃការបញ្ចេញសំឡេងរបស់ចេកក្នុងន័យធៀបរបស់ជនជាតិចិនគឺមានន័យថា Jiāo តំណាងឲ្យការហៅទ្រព្យចូលមក ដូច្នេះផ្លែចេកតំណាងឲ្យសំណាង និងទ្រព្យសម្បត្តិហូរហៀរពេញមួយឆ្នាំ។ ជារៀងរាល់ឆ្នាំជំនឿរបស់ចិន ដែលមានតាំងពីយូរលង់ គេមិនដែលអាក់ខានផ្លែឈើប្រភេទនេះដាច់ខាត នៅពេលរៀបដង្វាយថ្វាយដល់ទីសក្ការបូជា។
២ ម្នាស់
ក្នុងភាសាចិនម្នាស់មានឈ្មោះថា Wáng lí ដែល ‘Wáng’ មានន័យថាភាពរុងរឿង ហើយ ‘lí ‘ មានន័យថាចូលមក។ ពីរនេះបូកបញ្ចូលគ្នា តំណាងឲ្យសុភមង្គល ភាពត្រជាក់ត្រជំ និងសេចក្ដីសុខមានដល់ក្រុមគ្រួសារទាំងអស់។ ជាពិសេស ម្នាស់តែងតែជាផ្លែឈើបង្កប់ន័យមានរសជាតិជូរអែមលាយឡំគ្នា បង្កើតឲ្យអ្នកហូបស្គាល់តែសេចក្ដីចម្រុងចម្រើនក្នុងជីវិត។
៣ ក្រូច
ជនជាតិចិនតែងហៅក្រូចថា Gān ដែលមានន័យថា ‘អរគុណ’ ក្រូចជាផ្លែឈើដែលប្រើសម្រាប់អរគុណព្រះ សម្រាប់ការពារ។ ក្រូចមួយប្រភេទទៀតនៅចិនអាចសំបូរជាងប្រទេសកម្ពុជា ជាក្រូចនាំលាភ ដែលយោងតាមជំនឿជនជាតិចិនតែងដាក់ជាដង្វាយសែននាំលាភសំណាងដល់ក្រុមគ្រួសារ និងមានតែសុខសុវត្ថិភាពគ្រប់ពេលធ្វើដំណើរទីជិតទីឆ្ងាយ។
យ៉ាងណាមិញ នៅពេលដែលផ្លែឈើទាំង៣មុខនេះ ត្រូវបានរៀបចំជាដង្វាយសែនក្នុងថ្ងៃដកជើងធូបនៅវេលាស្អែកនេះ នោះនឹងមានអត្ថន័យថា “សូមអញ្ជើញសេចក្តីចម្រើន សម្រាប់សំណាងល្អ” ចូលមកពេញមួយឆ្នាំនេះ។ បើអ្នកប្រករបរកស៊ីសូមឲ្យមានភ្ញៀវឥតដាច់លក់ទំនិញអស់ៗគ្មានសល់ ចំណែកអ្នកធ្វើការ ឬជាមន្រ្តីរាជការ សូមឲ្យឡើងឋានៈ មានគេអាណិតស្រលាញ់ច្រើនៗ។ ជាពិសេសសូមឲ្យអាជីពការងារកាន់តែរលូនទៅមុខ បើមានឧបសគ្គសូមឲ្យមានតិចតួចបំផុត៕

គ្រូ ណុប
ចុចអាន៖ពណ៌អាវនាំសំណាងក្នុងថ្ងៃចូលឆ្នាំចិន ២០២៤ និងពណ៌ត្រូវហាមឃាត់ដាច់ខាត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


