ជីវិតកម្សាន្ដ
ដួង សុខគា បារម្ភខ្លាចបាត់បង់អាយ៉ៃកេរ្តិ៍ដូនតាខ្មែរបើគ្មានការចូលរួមថែរក្សា
តារាប្រុសពហុជំនាញលោក ដួង សុខគា ថ្មីៗនេះបានចេញមកបំផុសឲ្យមហាជនខ្មែរគួរចូលរួមគាំទ្រលើកស្ទួយនូវវិស័យសិល្ប:បុរាណខ្មែរ ផ្នែកចម្រៀងអាយ៉ៃដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរបានបន្សល់ទុកឲ្យក្មេងៗជំនាន់ក្រោយកុំឲ្យមានការបាត់បង់ ។

អ្នកសិល្ប:ជើងចាស់លោក ដួង សុខគា គេសង្កេតឃើញថាកន្លងមកលោកតែងចេញមុខព្រួយបារម្ភពាក់ព័ន្ធលើការបាត់បង់វិស័យសិល្ប:បុរាណមួយចំនួន។ ដួង សុខគា ក៏ជាអ្នកសិល្បៈដែលមានជំនាញលេងសិល្ប:បានស្ទើរតែគ្រប់ទម្រង់ទាំងបុរាណ សម័យ កំប្លែង និងបទចម្រៀងភ្លេងការជាដើម។ ចំណុចនេះ ត្រូវបានអ្នកគាំទ្រយល់ថា លោកជាបុគ្គលគំរូល្អសម្រាប់សង្គមពិសេសយុវជនខ្មែរផងដែរ។
លោក ដួង សុខគា បានបង្ហោះខ្លឹមសារខ្លីដោយបង្ហាញនូវក្តីព្រួយបាម្ភនៅលើបណ្តាញថា “នឹកបារម្ភបាត់អាយ៉ៃជាកេរ្តិ៍ដូនតាយើងណាស់”។ តារាពហុជំនាញ ដួង សុខគា បានលើកឡើងទៀតថា អាសូរអាយ៉ៃដែលជាកេរ្តិ៍ដូនតាខ្មែរ អាចរលាយបើយើងមិនជួយថែ។ ដោយឡែកក៏មានការបញ្ចេញទស្សន:របស់មហាជនថា សម័យថ្មីលែងមានការគាំទ្រអាយ៉ៃវឹកវរប្រែជាស្ងាត់ ខ្លាចព្រួយតែបង់ទៅជាបាត់ខូចខាតរសាត់គួរឲ្យស្ដាយ ។

យ៉ាងណាក៏មានមតិខ្លះទៀតបានស្នើឲ្យមានការបើបង្រៀង ឬវគ្គបណ្តុះបណ្តាលខ្លីៗដើម្បីផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយដែលស្រលាញ់ផ្នែកនេះបានចូលរៀនផងដែរខណ:ខ្លះទៀតបាននិយាយដែរថាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គួរយកចិត្តទុកដាក់ក្នុងការអភិរក្ស និងលើតម្កើនវិស័យនេះផងដែរ។

ជាការពិតគេកត់សម្គាល់ថា តារាប្រុសលោក ដួង សុខគា ជារឿយៗលោកតែងតែចេញមុខបំផុសស្មារតីដល់យុវជនដែលជាកូនខ្មែរគ្រប់រូបត្រូវនាំគ្នាដើម្បីចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិអក្សរជាតិដែលជាកេរ្តិ៍ដំណែលមរតកដូនតាខ្មែរដ៏ល្អផូរផង់៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៥ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


