ជីវិតកម្សាន្ដ
ពាក្យចចាមអារ៉ាមស្នេហា Son Heung Min បែកធ្លាយម្ដងទៀត ទោះឪពុកហាមឃាត់ក្ដី
បើទោះជាឪពុករបស់ Son Heung-min ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ហាមឃាត់កូនប្រុសរបស់គាត់មិនឲ្យមានស្នេហា ហើយចង់ឲ្យកូនផ្តោតសំខាន់លើការលេងបាល់ទាត់ជាមុន។ ប៉ុន្តែយ៉ាងណាក៏ដោយ កីឡាករបាល់ទាត់របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur រូបនេះនៅតែមានប្រព័ន្ធផ្សព្វផ្សាយជីកកកាយ ទោះបីជាពាក្យចចាមអារ៉ាមដោយគ្មានព័ស្តុតាងក៏ដោយ។

យោងតាមតាមប្រព័ន្ធផ្សព្វផ្សាយបរទេសមួយបានសរសេរថា កីឡាករបាល់ទាត់ Son Heung-min ពេលនេះកំពុងមានព័ត៌មានស្នេហាជាថ្មីម្ដងទៀត។ បន្ទាប់ពីគេហទំព័រ Q&A ដ៏ល្បី footballersandwags បានបង្ហោះព័ត៌មានមួយចំនួនពីប្រភពអនាមិក។ ទន្ទឹមនឹងការអះអាងថា តារាបាល់ទាត់កូរ៉េខាងត្បូងរូបនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយ Vera Von Monika ជាពិធីការិនីដ៏ស្រស់ស្អាតសញ្ជាតិព័រទុយហ្គាល់។
លើសពីនេះទៀត អ្នកលេងអ៊ីនធឺណិតម្នាក់នេះក៏បានបញ្ជាក់ដែរថា អ្នកទាំងពីរកំពុងណាត់ជួបគ្នាដោយសម្ងាត់ សំអាងលើព័ស្តុតាងថា គេឃើញពិធីករស្រីវ័យចំណាស់ម្នាក់មកប្រទេសអង់គ្លេសដើម្បីមើលការប្រកួត Tottenham Hotspur។ ជាពិសេស នាងក៏បានចែករំលែករូបថតមួយដែលថតនៅផ្ទះរបស់ Son ក្នុងទីក្រុង Hampstead។ មិត្តរបស់ Son ដែលជាអ្នកកែសម្រួលកីឡា Eastonne ក៏បានតាមដាន Vera នៅលើ Instagram ផងដែរ។

ទោះយ៉ាងណាណាក៏ដោយ ការបែកធ្លាយនូវពាក្យចចាមអារ៉ាមស្នេហាដដែលៗរបស់ខ្សែប្រយុទ្ធកីឡាករ Son Heung-min មិនមែនជាលើកទីមួយនោះទេ ដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានសព្វផ្សាយពីរូបលោកដោយគ្មានព័ស្តុតាងច្បាស់លាស់។ ជាពិសេសចាប់តាំងពីរូបលោកផ្លាស់ផ្លាស់មកកាន់ក្របខណ្ឌ Premier League ជាមួយក្លិប Tottenham Hotspur តាំងពីឆ្នាំ២០១៥ ជីវិតឯកជនរបស់កីឡាករកូរ៉េខាងត្បូងរូបនេះ តែងតែជាចំណាប់អារម្មណ៍របស់មហាជនជានិច្ច៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នេះចំណូល-ទ្រព្យសម្បត្តិសរុបរបស់តារាឆ្នើម Son Heung-Min
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


