កីឡា
នេះចំណូល-ទ្រព្យសម្បត្តិសរុបរបស់តារាឆ្នើម Son Heung-Min
តារាបាល់ទាត់ឆ្នើមកីឡាករ Son Heung-Min ទទួលបានប្រជាប្រិយភាពនិងរកបានប្រាក់ចំណូលយ៉ាងច្រើន ក្រោយផ្លាស់មកកាន់ក្របខណ្ឌ Premier League ជាមួយក្លិប Tottenham Hotspur តាំងពីឆ្នាំ២០១៥។

ខ្សែប្រយុទ្ធកីឡាករ Son Heung-min បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន៥៥លានដុល្លារអាមេរិក។ ប្រភពចំណូលធំរបស់រូបគេគឺពីអាជីពបាល់ទាត់ និងកិច្ចព្រមព្រៀងជាមួយដៃគូសហការឧបត្ថម្ភផ្សេងទៀត។ ប្រធានក្រុមបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយលក្លិប Tottenham Hotspur ដែលមានតម្លៃរហូតដល់ ៣៩,៩៣៦,០០០ផោន ដូច្នេះជាមធ្យមរូបគេទទួលបានប្រមាណ ៩,៩៨៤,០០០ ផោនក្នុងមួយឆ្នាំ និង១សប្ដាហ៍ទទួលបាន ១៩២,០០០ ផោន។

Son Heung-min ក៏ជាម្ចាស់ផ្ទះតម្លៃ៥លានដុល្លារនៅក្នុងសង្កាត់ដ៏ល្បីល្បាញរបស់ទីក្រុងឡុងដ៍ ដែលបង្ហាញពីភាពជោគជ័យក្នុងអាជីព។ លើសពីនេះ តារាបាល់ទាត់រូបនេះបានផ្តល់មូលនិធិផ្ទាល់ដល់សាលាបាល់ទាត់ Son Football Academy ចំនួន១១លានផោននៅខេត្ត Chuncheon ដែលឪពុក និងបងប្រុសរបស់គាត់ជាអ្នកគ្រប់គ្រង។

កីឡាករ Son Heung-min បានចាប់ដៃគូជាមួយ Adidas ចាប់តាំងពីរូបគេលេងនៅក្លិប Hamburger SV រហូតដល់ពេលបច្ចុប្បន្ន។ រូបគេបានលេចមុខនៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ Gillette និងក្រុមហ៊ុន Ice Cream មកពីប្រទេសកូរ៉េខាងត្បូងដែលមានឈ្មោះថា Bing Ice Cream នេះក៏ជាប្រភពប្រាក់ចំណូលបន្ថែម។ សម្រាប់តម្លៃរថយន្តសរុបរបស់កីឡាករ Son Heung-min មានតម្លៃ១.៥លានផោនក្នុងនោះរួមមានរថយន្ត Ferrari LaFerrari, Audi R8 Coupe, Maserati Levante, Range Rover និង Bentley Continental GT៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


