Connect with us

ព័ត៌មានអន្ដរជាតិ

អតីតប្រធានាធិបតីឈីលី ធ្លាក់ឧទ្ធម្ភាគចក្រ បាត់បង់ជីវិត

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃពុធទី៧ខែកុម្ភៈ, អតីតប្រធានាធិបតីឈីលីលោក Sebastián Piñera បានទទួលមរណភាព ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ប៉ុន្តែមនុស្ស៣នាក់ទៀតដែលជិះជាមួយគាត់ មិនបាត់បង់ជីវិតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អតីតប្រធានាធិបតីឈីលីលោក Sebastián Piñera (រូបថត៖ EPA)

គេដឹងថា អតីតប្រធានាធិបតីវ័យ៧៤ឆ្នាំរូបនេះ បានជិះឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់គាត់ នៅពេលធ្លាក់ចូលក្នុងបឹងមួយជិតទីក្រុង Lago Ranco ភាគខាងត្បូង។

សាកសពរបស់គាត់ ត្រូវបានកងទ័ពជើងទឹកឈីលី ស្រង់ចេញពីកន្លែងកើតហេតុ ហើយតាមការដឹងនាពេលកន្លងមក ឲ្យតែរៀងរាល់ខែកុម្ភៈ គាត់តែងតែចំណាយពេលវិស្សមកាលជាមួយគ្រួសារជានិច្ច។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានបញ្ជាក់ច្បាស់អំពីមូលហេតុនៃការធ្លាក់នេះទេ ហើយប្រទេសឈីលី ក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃផងដែរ។

អតីតប្រធានាធិបតីឈីលីលោក Sebastián Piñera (រូបថត៖ Euronews)

សូមបញ្ជាក់ថា អ្នក​នយោបាយ​អភិរក្ស​រូប​នេះ បានកាន់តំណែង២អាណត្តិ ហើយក៏ជាមហាសេដ្ឋីជំនួញផងដែរ។ គាត់​ត្រូវ​បាន​គេ​សរសើរ​ថា ជាបុគ្គលជួយឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​ក្នុង​អំឡុង​អាណត្តិ​ដំបូង​របស់គាត់ចាប់​ពី​ឆ្នាំ២០១០ដល់​ឆ្នាំ២០១៤។

នៅក្រៅប្រទេស គាត់បានបង្កភាពល្បីល្បាញចំពោះរឿងរ៉ាវ ដែលគាត់ខិតខំដុតដៃដុតជើងជួយសង្គ្រោះកម្មកររ៉ែចំនួន៣៣នាក់ដែលជាប់គាំងអស់រយៈពេល៦៩ថ្ងៃនៅក្រោមវាលខ្សាច់ Atacama ក្នុងឆ្នាំ២០១០ ហើយរឿងនោះជារឿងដែលធ្វើឲ្យពិភពលោកកោតស្ញប់ស្ញែង។

យ៉ាងណាក្តី អាណត្តិទី២របស់គាត់ ចន្លោះឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ត្រូវញាំញីដោយភាពចលាចលសង្គមជាពិសេសអំពើហិង្សា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទាហានអាមេរិក ៥នាក់ ស្លាប់ក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រ នៅសមុទ្រមេឌីទែរ៉ាណេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម