ជីវិតកម្សាន្ដ
Lisa ប្រកាសក្រុមហ៊ុនតន្ត្រីផ្ទាល់ខ្លួន ក្រោមឈ្មោះ ថា LLOUD
បន្ទាប់ពី Lisa បានបង្ហោះរូបភាពកាលពីម្សិលមិញដោយបញ្ជាក់ថា COMING SOON អ្នកគាំទ្រជាច្រើនមានក្ដីរំភើបចិត្តជាខ្លាំង នូវអ្វីដែលសមាជិកក្រុម BLACKPINK រូបនេះនឹងបង្ហាញជូន។ ក្រោយមកនៅថ្ងៃទី០៨ ខែកុម្ភៈ នាងស្រាប់តែប្រកាសពីស្លាកយីហោផ្ទាល់ខ្លួន ក្រោមឈ្មោះថា LLOUD ក្រោយ Jennie និង Jisoo ទើបតែប្រកាសពីក្រុមហ៊ុនផ្ទាល់ខ្លួនកាលពីឆ្នាំទៅ។

យោងតាមការចុះផ្សាយរបស់ Allkpop បានដកស្រង់នូវខ្លឹមសាររបស់ទីភ្នាក់ងារសមាជិកក្រុម BLACKPINK គឺ LLOUD ក្រោមការរៀបរាប់យ៉ាងលម្អិតពីស្លាកសញ្ញាតន្រ្តីមួយនេះថា៖
“នៅ LLOUD ចំណង់ចំណូលចិត្តរបស់យើងជាក្រុមហ៊ុនគ្រប់គ្រងសិល្បករគឺបង្កើតបទពិសោធន៍ដែលឆ្លងកាត់ប្រភេទ និងភ្ជាប់មនុស្សជំនាន់ផ្សេងគ្នាជាមួយគ្នា។ ស្នូលរបស់យើងស្ថិតនៅក្នុងការច្នៃប្រឌិតឥតឈប់ឈរ និងការប្តេជ្ញាចិត្តចំពោះភាពត្រឹមត្រូវ។ យើងមិនគ្រាន់តែជំរុញព្រំដែនប៉ុណ្ណោះទេ យើងកំពុងកំណត់វាឡើងវិញ បង្កើតតារាង – កំពូលនិងប្រភេទតន្ត្រីចម្រុះ”។
លើសពីសមាជិកដទៃទៀត Lisa ត្រូវបានគេរំពឹងថា នឹងផ្សព្វផ្សាយយ៉ាងសកម្មនៅលើឆាកពិភពលោក ដូចដែលនាងបានបង្ហាញដោយការបង្ហាញខ្លួននាពេលថ្មីៗនេះនៅ Le Gala des Pièces Jaune ប្រទេសបារាំង។
ទន្ទឹមនឹងនោះ Jennie សមាជិកក្រុម BLACKPINK គឺជាសមាជិកដំបូងក្នុងក្រុមដែលបានប្រកាសពីការដាក់ស្លាកយីហោឯករាជ្យរបស់នាង Odd Atelier កាលពីខែវិច្ឆិកាឆ្នាំមុន។ ម្យ៉ាងវិញទៀត Jisoo បច្ចុប្បន្នកំពុងរៀបចំដាក់ស្លាកយីហោជាដៃគូជាមួយបងប្រុសរបស់នាង។ ស្របពេលដែលអ្នកគាំទ្រទូតាំងពិភពលោកមានការរំពឹងទុកថា Rosé នឹងបង្កើតស្លាកយីហោផ្ទាល់ខ្លួនរបស់នាងផងដែរសម្រាប់ការផ្សព្វផ្សាយទោល និងផ្ដាច់មុខតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកស្នងមរតក Shinsegae និង Samsung លេចមុខជាតារា K-pop យ៉ាងភ្ញាក់ផ្អើល
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


