ជីវិតកម្សាន្ដ
អ្នកស្នងមរតក Shinsegae និង Samsung លេចមុខជាតារា K-pop យ៉ាងភ្ញាក់ផ្អើល
រូបថតរបស់ Moon Seo-yoon ដែលជាចៅស្រីរបស់ប្រធាន Shinsegae គឺលោកស្រី Lee Myung-hee ជាមួយសិក្ខាកាមនៅផលិតកម្មចម្រៀង The Black Label បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបង្ហាញខ្លួនលើកដំបូងក្នុងនាមជាតារា K-pop ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ The Korea Times បានបង្ហាញនូវរូបថតរបស់ Moon Seo-yoon និងសិក្ខាកាមស្រី ៤ នាក់ផ្សេងទៀតនៅក្នុងបន្ទប់ហាត់រាំ ចាប់ផ្តើមលេចចេញនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គា។ ក្នុងពេលដែល ក្រុមនារីថ្មីដែលស្ថិតក្រោម THEBLACKLABEL គឺជាភ្នាក់ងារកម្សាន្តដែលបង្កើតឡើងដោយផលិតករ Teddy មានមានតារាចម្រៀង K-pop ដូចជា Big Bang, Blackpink, Taeyang, Jeon So Mi, Park Bo Gum និង Lee Jong Won ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនពីមុន។

ទោះយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបាននិយាយថា “ព័ត៌មានលម្អិតជាក់លាក់ទាក់ទងនឹងសមាជិកក្រុមចម្រៀងស្រីដែលបានក្លាយជាប្រធានបទក្តៅនៅលើអ៊ីនធឺណិត នឹងត្រូវបានបង្ហាញនៅពេលក្រោយ។ យើងសុំការយោគយល់របស់អ្នក! សូមអរគុណ” ។
ទោះបីជាមិនមានការបញ្ជាក់ជាផ្លូវការពីយីហោ Shinsegae ឬផលិតកម្ម The Black Label ក៏ដោយ ក៏អ្នកខាងក្នុងឧស្សាហកម្មបានណែនាំថា ការចេញដំបូងរបស់នាងនឹងបង្កើតភាពភ្ញាក់ផ្អើលដល់ពិភពកម្សាន្តមិនខានឡើយ។
ថ្វីបើយ៉ាងនេះក្ដី ចៅស្រីវ័យ២១ឆ្នាំរបស់ Shinsegae គឺជាអ្នកមានឥទ្ធិពលគួរឲ្យកត់សម្គាល់រួចទៅហើយ ដែលមានអ្នកតាមដានជាង ៨០,០០០នៅលើ Instagram ។ នាងក៏ជាចៅស្រីបង្កើតរបស់ស្ថាបនិក Samsung លោក Lee Byung-chul ផងដែរ ខណៈដែលជីដូនរបស់នាង Lee Myung-hee គឺជាកូនស្រីពៅរបស់ Lee Byung-chul ។
លើសពីនេះទៀតសោត ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសុទ្ធរបស់ Lee Myung-hee មានប្រហែល ៨៤០ លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០២០ ដែលនាងជាប់ចំណាត់ថ្នាក់ទី ៤២ ក្នុងបញ្ជីអ្នកមានបំផុតទាំង ៥០ របស់ទស្សនាវដ្តីកូរ៉េឆ្នាំ២០២០៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa និងអ្នកស្នងមរតក LV ត្រូវគេឃើញដើរជាមួយគ្នានៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


