ព័ត៌មានជាតិ
មន្ត្រីកសិកម្មឃុំ ២៥០ នាក់ចាប់ផ្ដើមចូលរួមបណ្ដុះបណ្ដាលដំបូងនៅថ្ងៃស្អែក
មន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ ដែលបានប្រឡងជាប់កាលពីថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៣ នឹងចូលរួមវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងនៅថ្ងៃទី ១៣-១៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤។

មន្ត្រីទាំង ២៥០ នាក់នេះ គឺនឹងដាក់ពង្រាយនៅតាមខេត្តដែលសម្បូរផលិតកម្មស្រូវ ដូចជាខេត្តស្ថិតនៅជុំវិញបឹងទន្លេសាប ដែលមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម តាកែវ ព្រៃវែង និងខេត្តស្វាយរៀង។
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមផែនការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺគ្រោងដាក់មន្ត្រីកសិកម្មឃុំឱ្យបានគ្រប់ឃុំនៅទូរទាំងប្រទេសដែលមានចំនួនសរុបរហូតដល់ ១ ៦០០ នាក់ ដែលបច្ចុប្បន្នក្រសួងកសិកម្មជ្រើសរើសបាន ២៥០ នាក់រួចហើយ ខណៈខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងជ្រើសរើសបន្ថែម ៨០០ នាក់ទៀត។

លោកបញ្ជាក់ថា ផែនការដាក់ពង្រាយមន្ត្រីឃុំ-សង្កាត់ នឹងបញ្ចប់ត្រឹមឆ្នាំ ២០២៥ ក្រោយមកទើបធ្វើការពង្រឹងការងារមន្ត្រីជាដំណាក់កាលៗ។
បើតាមលោក យ៉ង សាំងកុមារ ការទទួលខុសត្រូវរបស់មន្ត្រីកសិកម្មឃុំ សង្កាត់ គឺត្រូវកំណត់បញ្ហាប្រឈមរបស់កសិករ និងតម្រូវការរបស់កសិករ ហើយលើកបញ្ហាដើម្បីស្វែងរកដំណោះស្រាយពីស្ថាប័នជំនាញ និងអង្គភាពពាក់ព័ន្ធ។
ក្រៅពីនេះ គឺសម្រសម្រួលដឹកនាំដើម្បីរកដំណោះស្រាយជូនដល់កសិករ ព្រមទាំងសម្របសម្រួលគាំទ្រកសិករក្នុងផលិតកម្មផ្សារភ្ជាប់ទីផ្សារ កសាងចង្វាក់ផលិតកម្ម និងតម្លៃទីផ្សារ និងប្រមូលស្ថិតិកសិកម្ម ដែលធ្វើឱ្យក្រសួងកសិកម្មខិតនៅជិតកសិករធ្វើឱ្យកសិករមានភាពកក់ក្ដៅ ដែលមានអ្នកជួយដោះស្រាយបញ្ហាទាន់ពេលវេលា៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា