ព័ត៌មានអន្ដរជាតិ
EU ជំរុញសម្ព័ន្ធមិត្តអ៊ីស្រាអែល ឈប់បញ្ជូនអាវុធ យកទៅសម្លាប់មនុស្សនៅ ហ្គាហ្សា ទៀត
តាមការចុះផ្សាយរបស់ AFP កាលពីថ្ងៃចន្ទទី១២ខែកុម្ភៈ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានជំរុញដល់សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ជាពិសេសសហរដ្ឋអាមេរិកតែម្តង ឲ្យបញ្ឈប់ការបញ្ជូនអាវុធទៅអ៊ីស្រាអែល ព្រោះថា មានមនុស្សស្លាប់ច្រើនពេកហើយ នៅតំបន់ហ្គាហ្សា។
ដោយចង្អុលចំៗទៅការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីសប្តាហ៍មុនដែលថា សកម្មភាពយោធារបស់អ៊ីស្រាអែលគឺហួសហេតុ, លោក Borrell និយាយថា “មែនហើយ ប្រសិនបើអ្នកជឿថាមនុស្សច្រើនពេកកំពុងត្រូវបានសម្លាប់ ប្រហែលជាអ្នកគួរតែផ្តល់អាវុធតិចជាងនេះ ដើម្បីទប់ស្កាត់មនុស្សច្រើនទៀត មិនឲ្យស្លាប់”។
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល ជាមួយលោក Philippe Lazzarini ប្រធានទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA, លោក Borrell បានចោទជាសំណួរថា “តើវាមិនសមហេតុផលទេមែនទេ? តើប៉ុន្មានដងហើយដែលអ្នកបានលឺមេដឹកនាំ និងរដ្ឋមន្ត្រីការបរទេសដ៏លេចធ្លោបំផុតនៅជុំវិញពិភពលោកនិយាយថា មនុស្សច្រើនពេកកំពុងត្រូវបានសម្លាប់?”។
ប្រធានអ្នកការទូត EU រូបនេះ ក៏ថ្កោលទោសផងដែរ ចំពោះបញ្ជារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលឲ្យជនជាតិប៉ាឡេស្ទីនជាងមួយលាននាក់ កំពុងស្នាក់នៅទីក្រុង Rafah ចាំបាច់ត្រូវជម្លៀសចេញ មុនប្រតិបត្តិការយោធាអ៊ីស្រាអែល នៅទីនោះចាប់ផ្តើម។ លោកចោទសួរទៀតថា “ពួកគេនឹងជម្លៀស ទៅកន្លែងណា? ទៅឋានព្រះច័ន្ទ? តើពួកគេនឹងជម្លៀសមនុស្សទាំងនេះទៅឯណា?”។
ការកត់សម្គាល់របស់លោក Borrell កើតឡើងស្របពេល តុលាការទីក្រុងឡាអេ ចេញសេចក្តីសម្រេច បញ្ឈប់ការនាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយសារក្តីបារម្ភថា គ្រឿងបន្លាស់ទាំងនោះអាចត្រូវបានគេប្រើប្រាស់ដើម្បីបំពានច្បាប់អន្តរជាតិនៃយុទ្ធនាការអ៊ីស្រាអែល នៅហ្គាហ្សា។
តុលាការប្រទេសហូឡង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការបានរកឃើញថា មានហានិភ័យខ្លាំងណាស់ ដែលយន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល អាចនឹងត្រូវបានប្រើប្រាស់នៅក្នុងការប្រព្រឹត្តល្មើសធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ។ ការនាំចេញគ្រឿងបន្លាស់ F-35 ពីហូឡង់ទៅកាន់អ៊ីស្រាអែលត្រូវតែបញ្ឈប់”។
សូមរំឮកថា មានអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ដូចជា Oxfam Novib, Pax for Peace និង The Rights Forum បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការហូឡង់ពីមុន ដែលអនុញ្ញាតឲ្យបន្តការនាំចេញគ្រឿងបន្លាស់ F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តុលាការក្រុងឡាអេ សម្រេចបញ្ឈប់បញ្ជូនគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង